ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារនៅអង្គភាពអន្តរាគមន៍
ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារ នៅអង្គភាពអន្តរាគមន៍។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងការកោតសរសើរ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីក្នុងអង្គភាពទាំងអស់ ដែលកន្លងបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ។ ឯកឧត្តម ក៏បានណែនាំឲ្យកងកម្លាំងទាំងអស់ត្រូវរក្សាអនាម័យជាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានសង្កត់ធ្ងន់ដល់អង្គភាពអន្តរាគមន៍ ត្រូវពង្រឹងសមត្ថមភាពមន្ត្រីដូចជា បើកវគ្គបណ្តុះបណ្តាល និងបង្កើនការហ្វឹកហាត់ ជាពិសេសត្រួតពិនិត្យឡើងវិញនូវកម្លាំងមន្ត្រីទាំងអស់ក្នុងអង្គភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ក៏បានអញ្ជើញត្រួតពិនិត្យមធ្យោបាយ សម្ភារៈ អាវុធយុទ្ធភណ្ឌ របស់អង្គភាពអន្តរាគមន៍ និងណែនាំឲ្យថែទាំទុកដាក់បានល្អផងដែរ៕






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី