ព័ត៌មានអន្ដរជាតិ
ប៉ូលិសអាមេរិក បាញ់សម្លាប់ជនសង្ស័យប្រដាប់អាវុធ នៅមិនឆ្ងាយប៉ុន្មានពី សមាជបក្សលោក ត្រាំ
តាមការចុះផ្សាយរបស់ ABC News នៅថ្ងៃពុធទី១៧ខែកក្កដាឆ្នាំ២០២៤ ប៉ូលិសមកពីទីក្រុង Columbus នៃរដ្ឋ Ohio ដែលត្រូវបញ្ជូនទៅយាមកាមសមាជបក្សសាធារណរដ្ឋ ក្នុងរដ្ឋ Wisconsin បានបាញ់សម្លាប់ជនសង្ស័យប្រដាប់អាវុធម្នាក់ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកន្លែងរៀបចំពិធី ពោលគឺមិនដល់២គីឡូម៉ែត្រផង។

មេប៉ូលិសក្រុង Milwaukee លោក Jeffrey Norman បានប្រាប់សន្និសីទកាសែតថា ប៉ូលិស៥នាក់ បានសម្រេចចិត្តបាញ់បែបនេះព្រោះថា បុរសម្នាក់នោះមិនព្រមស្តាប់បញ្ជាឲ្យឈប់ ពេលគាត់ដេញតាមបុរសម្នាក់ទៀត ដែលគ្មានអាវុធ។ ក្រោយពេលបាញ់ ប៉ូលិសក៏បានរកឃើញកាំបិត២ដើម នៅកន្លែងកើតហេតុផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសបញ្ជាក់ថា ពួកគេគ្មានជម្រើសទេ ហើយការសម្រេចចិត្តធ្វើបែបនេះ ក៏ដោយសារតែជីវិតមនុស្សម្នាក់ទៀត ស្ថិតក្នុងគ្រោះថ្នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា មន្ត្រីប៉ូលិសរាប់ពាន់នាក់ មកពីស្ថាប័នផ្សេងៗត្រូវបានដាក់ពង្រាយក្នុងទីក្រុង Milwaukee ដើម្បីពង្រឹងសន្តិសុខឲ្យបានតឹងរ៉ឹង អំឡុងសមាជបក្សសាធារណរដ្ឋ ដែលចាប់ផ្តើមពីថ្ងៃចន្ទរហូតដល់ថ្ងៃព្រហស្បតិ៍។
ការពង្រឹងសន្តិសុខនេះទៀតសោត កើតឡើងបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងលបធ្វើឃាត ពេលលោកចូលរួមពិធីជួបជុំអ្នកគាំទ្រក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania។

ហេតុការណ៍នោះ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ម្នាក់ជាអ្នកចូលរួមពិធីនិងម្នាក់ជាខ្មាន់កាំភ្លើង។ យ៉ាងណា សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់! លោក ត្រាំ មិនបាត់បង់ជីវិតទេ ដោយគ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ។
មកទល់ពេលនេះ FBI នៅតែមិនទាន់រកឃើញមូលហេតុ ដែលជំរុញចិត្តឲ្យខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks ហ៊ានបាញ់ប្រហារបេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សសាធារណរដ្ឋបែបនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


