ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តី បន្លំខ្លួនចុះទៅPub Street នៅសៀមរាប ដើម្បីចង់ដឹងព័ត៌មានពិតពីបញ្ហាទេសចរណ៍
ជាលើកដំបូង និងជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីយប់មិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់នៅPub Street ក្នុងខេត្តសៀមរាប និងបានសួរនាំអាជីវករនៅទីនោះពីបញ្ហាលក់ដូររបស់ពួកគេ និងបញ្ហាភ្ញៀវទេសចរមកលេងកម្សាន្ត។ សម្តេចធិបតី អញ្ជើញចុះទៅនេះ ដោយស្លៀកពាក់បន្លំខ្លួនជាពលរដ្ឋសាមញ្ញ ដើម្បីសួរនាំបានព័ត៌មានពិតពីអាជីវករនៅPub Street ក្នុងខេត្តសៀមរាប។

តាមរយៈវីដេអូឃ្លីប សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងសម្លៀកបំពាក់អាវក្រៅពណ៌គគីការពារទឹកភ្លៀវ ហើយពាក់មួក និងពាក់ម៉ាសផង បានដើរចេញចូលពីហាងមួយទៅហាងមួយជាមួយអង្គរក្សមួយរូបដែលមើលទៅប្រៀបដូចជាអ្នកទេសចរក្នុងស្រុកមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាបដូច្នេះអ៉ីចឹង។ ប៉ុន្តែ ចុងក្រោយ សម្តេច នាយករដ្ឋមន្រ្តី មិនអាចបន្លំខ្លួនផុតពីក្រសែភ្នែករបស់អាជីវករ និងបុគ្គលិកធ្វើការតាមហាងនានានៅក្នុងនៅPub Street ក្នុងខេត្តសៀមរាបឡើយ ដោយពួកគេមានការសង្ស័យពីរូបសណ្តាន និងសម្តីសំដៅរបស់សម្តេចធិបតី។ បន្ទាប់ពីដឹងថា ជាសម្តេច នាយករដ្ឋមន្រ្តី ក្រុមអាជីវករ និងក្រុមបុគ្គលិកនានា បានសម្តែងការភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង ហើយសុំថតរូបភាពជាមួយសម្តេចតែម្តង។

ការណ៍ដែលសម្តេច នាយករដ្ឋមន្រ្តី អញ្ជើញចុះទៅពិនិត្យ និងសួរនាំអាជីវករដោយផ្ទាល់នៅPub Street ក្នុងខេត្តសៀមរាបនេះ គឺដើម្បីបានឃើញច្បាស់ និងទទួលព័ត៌មានពិតថា នៅខេត្តសៀមរាប ពិតជាអត់ភ្ញៀវទេសចរទៅលេងកម្សាន្តសោះដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនដែរ ឬទេ? ម្យ៉ាងទៀត ក៏ជាការផ្ទៀងផ្ទាត់លើរបាយការណ៍របស់ក្រសួងទេសចរណ៍ ក៏ដូចជារបាយការណ៍របស់អភិបាលខេត្តសៀមរាបដែលរាយការណ៍ជូនសម្តេចពីបញ្ហាភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប។
នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិនសែម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកសរសើរថា អ្វីដែលរាយការណ៍ដោយអភិបាលខេត្តសៀមរាបពាក់ព័ន្ធនឹងបញ្ហាភ្ញៀវទេសចរនេះ គឺជាការពិតជាក់ស្តែង ហើយត្រឹមត្រូវ។ សម្តេចធិបតី ក៏បានបកស្រាយដែរថា ការថយចុះនៃភ្ញៀវចរ ដោយសារតែតាមរដូវដែលគេហៅថា High Season និង Low Season។ សម្តេច បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ប្រៀបដូចជាវិស័យកសិកម្មដូច្នេះដែរ ដែលមានរដូវប្រាំង និងរដូវវស្សា។ ប៉ុន្តែ អ្វីដែលសំខាន់ គឺសម្តេចធិបតី ចង់ឱ្យមានការត្រៀមលក្ខណៈជាមុន ដើម្បីទប់ទល់នឹងរដូវដែលធ្លាក់ចុះភ្ញៀវទេសចរនេះ។

សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ មានការរិះគន់ជាច្រើនតាមបណ្តាញសង្គមពាក់ព័ន្ធការធ្លាក់ចុះនៃភ្ញៀវទេសចរ ក៏ដូចជា អ្នកដំណើរចេញចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញក្នុងឧហ្សាហកម្មទេសចរណ៍ បានបកស្រាយដូចគ្នាថា ដោយសារតែពេលនេះ គឺជារដូវLow Season ហើយមិនមែនប្រទេសកម្ពុជាទេ ប្រទេសផ្សេងៗទៀតក៏ជួបបញ្ហាថយចុះនៃភ្ញៀវទេសចរនេះផងដែរ។ បើទោះបីមានការថយចុះ ប៉ុន្តែ មន្រ្តីពាក់ព័ន្ធ បានគូសបញ្ជាក់ថា មិនមែនមិនមានភ្ញៀវទេសចរសោះដូចការរិះគន់ និងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


