ព័ត៌មានជាតិ
ស្ពៃជើងទាមានហាងឆេងឡើងវិញ នៅលើទីផ្សារ ធ្វើឲ្យកសិករមានទឹកមុខស្រស់ថ្លា
ស្ពៃជើងទា ដែលប្រជាជនខ្មែរយើងនិយមយកទៅធ្វើជ្រក់ឬស្លម្ជូរនោះ ចាប់ផ្តើមមានហាងឆេង គួរសមវិញហើយ ដែលធ្វើឲ្យម្ចាស់ចំការមួយចំនួននៅស្រុកងកំរៀង ខេត្តបាត់ដំបងរីករាយ ដោយសារអាចផ្តល់ផលចំណេញខ្លះ និង អាចផ្តល់ការងារដល់ពលករដែលទើបត្រឡប់មកពីថៃ។
លោក វ៉ាន់ ដេត ជាម្ចាស់ចំការស្ពៃជើងទាប្រមាណជិត៣០រ៉ៃក្នុងភូមិអំពិល ឃុំអូរដា ស្រុកកំរៀង ខេត្តបា ត់ដំបងបាននិយាយថា បច្ចុប្បន្នគាត់កំពុងមមាញឹកប្រមូលផលស្ពៃជើងទាមួយកន្លែងសិនដែលមានទំហ៊ំ១៤រ៉ៃ ដែលអាចប្រមូលផលបានជាង១០០តោន។
ម្ចាស់ចំការស្ពៃជើងទារូបនេះបន្តថា បញ្ជាក់ថា១សប្តាហ៍មកនេះស្ពៃ ជើងទា បានហក់ឡើង មួយគីឡូ៥០០រៀលវិញហើយ ខណៈកន្លងទៅបានតែ២០០ទៅ៣០០រៀលប៉ុណ្ណោះ។ លោកថាតម្លៃ៥០០រៀលមួយគីឡូ អាចផ្តល់ផលចំណេញបានខ្លះ ក្រៅពីចំណាយ លើកម្មករដែលធ្វើការជា ប្រចាំ ក្នុងចំការរបស់គាត់ ជិត២០នាក់ដែលភាគច្រើនទើបត្រឡប់មកពីថៃ។
អតីតពលករដែលទើបត្រឡប់មកពីប្រទេសថៃ លោក រដ្ឋា បាននិយាយថា ក្រុមខ្លួនមានគ្នា ៨ នាក់ រួមកម្លាំងគ្នាស៊ីឈ្នួលប្រមូលផលស្ពៃជើងទា ក្នុងមួយថ្ងៃបាន៥តោន ដោយក្នុងមួយតោនតម្លៃ ១០ម៉ឺនរៀល ។ ប្អូននិយាយថាក្នុងមួយថ្ងៃពួកគេអាចរកបានម្នាក់៥ម៉ឺនរៀលដែរ បើប្រៀប ធៀបធ្វើការនៅថៃមិនខុសគ្នានោះទេ ។
ក្រុមពលករដែលកំពុងស៊ីឈ្នួលប្រមូលផលស្ពៃជើងទាបាននិយាយថាបើសិនជាមានការងារក្នុងស្រុកធ្វើរាល់ថ្ងៃពួកគាត់មិនត្រឡប់ទៅប្រទេសថៃវិញនោះទេ ដូច្នេះពួកគាត់សំណូមពរ ដល់រាជរដ្ឋាភិបាលជម្រុញ ទីផ្សារបន្លែក្នុងស្រុកអោយថ្លៃគួរសម ដើម្បីអោយម្ចាស់ចំការបន្តដាំកាន់តែច្រើន នឹងផ្តល់ការងារ ច្រើនថែម ទៀតដល់ ពលករដែលទើបត្រឡប់មកពីប្រទេសថៃបានធ្វើការ ដើម្បីចិញ្ចឹមជីវិត៕
អត្ថបទ៖ សោ និយមរដ្ឋ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង