ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ បន្តចុះត្រួតពិនិត្យការដ្ឋាន ស្ដារសម្អាតប្រឡាយកុំឲ្យជន់លិច
អភិបាលខណ្ឌឫស្សីកែវ បន្តយកចិត្តទុកដាក់ចុះស្ដារប្រឡាយសម្អាតរាល់កម្ទេចកាកសំណល់ ដើម្បីបញ្ចៀសរាល់បញ្ហាជន់លិច ក្នុងមូលដ្ឋាន។

ក្នុងការស្ដារប្រឡាយនេះដែរ បានជួយរំដោះប្រព័ន្ធទឹកក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវទាំងមូល និងទឹកបើកមកពីខណ្ឌទាំង ៥ ផ្សេងទៀត ដែលហូរចេញពីតាមរយៈស្ថានីយបូមទឹកទួលគោក។
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា លោកបានដាក់បទបញ្ជាទៅកាន់ក្រុមការងារជំនាញពាក់ព័ន្ធ បន្តដាក់គ្រឿងចក្រស្ដារតាមប្រឡាយ និងព្រែក ក្នុងមូលដ្ឋានខណ្ឌមានដូចជា ប្រព័ន្ធបង្ហូរព្រែកអូរវែង,ព្រែកបាក់ទូក ដែលជាប្រព័ន្ធបង្ហូររំដោះទឹកដ៏សំខាន់។ បើគិតត្រឹមថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ រដ្ឋបាលខណ្ឌឫស្សីកែវ បាននិងកំពុងស្ដារសម្អាត ហើយប្រព័ន្ធលូបង្ហូរក្នុងភូមិសាស្ត្រសង្កាត់ទាំង ០៧ របស់ខណ្ឌ ក៏ត្រូវបានស្ដារសម្អាតទាំងអស់ឡើងវិញផងដែរ។

លោកអភិបាលខណ្ឌ ក៏បានស្នើឲ្យម្ចាស់ដីនៅសងខាងព្រែកអូវែងទាំងអស់ សូមបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពចាក់ដីរំលោភយកចំណីព្រែក ប្រើប្រាស់ជាប្រយោជន៍ឯកជន។ បន្ថែមនោះ ម្ចាស់ដីត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច មកជួយកំណត់ព្រំដីរបស់ខ្លួនជាប់ដីចំណីព្រែកឲ្យបានច្បាស់លាស់ និងត្រូវរុះរើចេញជាបន្ទាន់នូវបណ្ដាសំណង់ដែលបានសង់លើដីចំណីព្រែកអូវែង បើមិនដូច្នោះទេ លោកនឹងបញ្ជាឲ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


