សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្ថែមជើងហោះហើរថ្មីទៅម៉ាឡេស៊ីនៅដើមខែកញ្ញាខាងមុខ
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានប្រកាសបន្ថែមជើងហោះហើរថ្មីពីអាកាសយានដ្ឋានភ្នំពេញ ទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់ភ្ញៀវទេចរ។

AirAsia កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ បានភ្ជាប់ជើងហោះហើរ ត្រង់រវាង ក្រុងព្រះសីហនុ-កូឡាឡាំពួរ ដោយធ្វើការហោះហើរ៣ជើងក្នុងមួយសប្តាហ៍។
តាមគម្រោងក្រុមហ៊ុន AirAsia Cambodia នឹងចាប់ផ្ដើមហោះហើរចាប់ពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលធ្វើឡើង ជារៀងរាល់ថ្ងៃ ក្នុងតម្លៃ ៦៩ ដុល្លារសម្រាប់១ ជើង និង ១១៩ ដុល្លារ(សម្រាប់តម្លៃទៅ-មក)។

សូមជំរាបផងដែរថា ជើងហោះហើរត្រង់ថ្មីចំនួន ៣ ដែល AirAsia គ្រោងហោះហើរ រួមមាន បាងកក-ហៃដ្រាបាដ ចាប់ផ្ដើមពីថ្ងៃទី២៧ ខែតុលា, កោះភូកេត-សៀមរាប ចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤, និងដនមឿង-កោះភូកុក ឬកោះត្រល់ វៀតណាម ដែលបានចាប់ផ្ដើមរួចហើយកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


