Connect with us

សេដ្ឋកិច្ច

កម្ពុជា-កាហ្សាក់ស្ថាន សិក្សាលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់

បានផុស

នៅ

កម្ពុជា និងកាហ្សាក់ស្ថាន ពិនិត្យលទ្ធភាពឱ្យមានជើងហោះហើរត្រង់ ដើម្បី​ជំរុញ​​ឱ្យមានការ​ផ្លាស់​ប្តូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញភ្ញៀវទេសចរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញបែបនេះ បានធ្វើឡើងក្នុងចំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណ​រដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជានៅសណ្ឋាគារបុរីអង្គរនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥។

ភាគីកម្ពុជា និងកាហ្សាក់ស្ថាន មានទស្សនៈស្របគ្នាលើគុណតម្លៃនៃមិត្តភាព និងសារៈសំខាន់​របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ព្រមទាំងបានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិទេសចរណ៍នាពេលកន្លងមក តាមរយៈកំណើនប្រជាជនកាហ្សាក់ស្ថាន មកទស្សនាកម្ពុជា​ពីមួយឆ្នាំទៅមួយឆ្នាំ​ប្រមាណជិត ៥ ពាន់នាក់។

ភាគីទាំងពីរ បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការថ្មីៗ បន្ថែមទៀត តាមរយៈលទ្ធភាពនៃការចុះ​អនុស្សរណៈនៃការយោគ​យល់​គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី, ការផ្លាស់ប្តូរទស្សនកិច្ច​ដកស្រង់​បទពិសោធ​រវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ, ការជំរុញភាពយន្តទេសចរណ៍ (film tourism), និងការពិនិត្យលទ្ធភាពឱ្យមានជើងហោះ​ហើរត្រង់រវាងប្រទេសទាំងពីរដើម្បី​ជំរុញឱ្យ​មាន​ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញភ្ញៀវទេសចរវាងប្រទេស​ទាំងពីរឱ្យ​កាន់តែ​ច្រើនឡើងបន្ថែមទៀត។

យោងតាមអាកាសចរស៊ីវិល គិតចាប់ពីខែមករា ដល់ខែ ឧសភា ឆ្នាំ ២០២៥ កម្ពុជាទទួល​បានអ្នកដំណើរចេញ-ចូលចំនួនជាង ៣ លាននាក់ (៣០៤២៥៤៨) កើន ១៨% ធៀបនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្នុងនោះជើងហោះហើរចេញ-ចូល មានជាង ២ ម៉ឺន ៧ ពាន់ជើង កើនឡើង ១៤%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម