Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

បានផុស

នៅ

កំពង់ស្ពឺ ៖ ៖ លោក​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក​ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ បាន​ចុះ​ពិនិត្យ​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​និយោជិក និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជាង​៦​ពាន់​នាក់ នៅ​រោងចក្រ​តា​រាល ដែល​ស្ថិត​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេល​នៃ​ការចុះ​សួរសុខទុក្ខ​នោះ បងប្អូន​កម្មករនិយោជិក​សប្បាយចិត្ត និង​រីករាយ​ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​បាន​ចុះមក​ដល់ទី​តាំង​រោងចក្រ​ផ្ទាល់​ដែល​ធ្វើឱ្យ​កម្មករ​និយោជិក​មាន​ភាពកក់ក្តៅ​កាន់តែខ្លាំង​ដែលជា​ការបង្ហាញ​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កម្មករ​។

ការ​ចុះពិនិត្យ​នៅ​តាម​រោងចក្រ និង​ទទួលទាន​អាហារ​ផ្ទាល់​ជាមួយ​កម្មករនិយោជិក​នេះ មិនមែនជា​លើក​ទី​១​នោះទេ​ដែល​លោក ហេង សួរ ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​បាន​ចុះ​ផ្ទាល់​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ និង​វឌ្ឍនភាព​ក្នុង​វិស័យ​ការងារ​ដែលជា​ការគិត​គូរ​យ៉ាង​យកចិត្តទុកដាក់​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​។

សូម​បញ្ជាក់​ថា ការ​ចុះពិនិត្យ​ពី​ស្ថានភាព​ដោយផ្ទាល់​នៅ​កន្លែងធ្វើការ​របស់​បង​ប្អូន​កម្មករនិយោជិក គឺជា​ការតាមដាន​លើ​ការអនុវត្ត​នូវ​អនុសាសន៍​ទាំង​៦​ចំណុច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​កាលពីដើម​អាណត្តិ​កន្លង​ទៅបាន​ដាក់ចេញ​ដូចជា​ប្រាក់​ឈ្នួល​ឆ្នាំ​២០២៤ ការបន្ត​ផ្តល់ប្រាក់​ពិនិត្យ​សុខភាព​សម្រាប់​កម្មករ​ដែលជា​ស្ត្រី​មាន​ផ្ទៃពោះ ការផ្តល់​ការថែទាំ​សុខភាព​ដល់​សមាជិក​ប​.​ស​.​ស​. ក្នុងបន្ទុក​តាមរយៈ​ភាគទាន​ស្ម័គ្រចិត្ត​ជាដើម ដែល​សុទ្ធសឹងតែ​ជា​គោលនយោបាយ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​លើ​ការបន្ត​ផ្តល់​ប្រយោជន៍​បន្ថែម​ជូន​ដល់​កម្មករ​និយោជិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម