Connect with us

ព័ត៌មានជាតិ

អ្នកវិជ្ជមាន​កូវីដ១៩មួយគ្រួសារ ក្នុង​បុរី​ ប៉េង ហួត ភូមិ​ក្តី​តាកុយ សង្កាត់វាលស្បូវ ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​យក​ទៅព្យាបាល

បានផុស

នៅ

ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌច្បារ​អំពៅ​ បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ ចុះមក​យក​អ្នកដែល​មាន​វិជ្ជមាន​កូវីដ១៩ចំនួន៣នាក់ ជាក្រុម​គ្រួសារតែម្តង ដោយ​មាន​ប្តីប្រពន្ធ​និង​កូន​ម្នាក់​។

ការ​ចុះ​មក​យក​អ្នក​វិជ្ជមាន​កូវីដ១៩ មួយ​គ្រួសារ​នេះ​ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១​វេលា​ម៉ោង ២០និង៣៥​នាទី​​ ក្នុង​នោះ​ទី១ ឈ្មោះ លូ ណា​រ៉ា ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ (​ប្តី​) ទី២ ឈ្មោះ​តាំង វ៉ាន់​ទ្បា​យ ភេទ​ស្រី អាយុ​៤១ ឆ្នាំ (​ប្រពន្ធ​) ទី៣ លូ ស្ទេ​ផានី ភេទ​ស្រី អាយុ ១៥ ឆ្នាំ​(​កូន​) អ្នកទាំង៣​រស់​នៅ​ក្នុង​បូរី​ប៉េង ហួត គំរោង​៧ ផ្ទះ​លេខ​១៨ ផ្លូវ​លេខ P១៦ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ។

ក្រុម​គ្រួសារ​ខាង​លើនេះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ព្រែក​ព្នៅ៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម