សេចក្ដីជូនដំណឹង
ស្ត្រីម្នាក់ទៀតហើយនៅខេត្តព្រៃវែង ឈ្នះរង្វាន់ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
ព្រៃវែង ៖ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានចុះប្រគល់ប្រាក់រង្វាន់ ១២៥លានរៀលដល់អតិថិជនដែលមានសំណាងជាប់ជាប្រចាំ។ ជាក់ស្ដែងបន្ទាប់ពីប្រគល់ទឹកប្រាក់រង្វាន់ធំដល់អ្នកនៅខេត្តសៀមរាបកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនោះ នៅព្រឹកថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តនាំយករង្វាន់១២៥លានរៀលទៅប្រគល់ដល់ដៃស្ត្រីម្នាក់ទៀតដែលមានសំណាងរស់នៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

ស្ត្រីដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១២៥លានរៀលរូបនេះមានឈ្មោះ ឃាន ស្រីនាង អាយុ ៣៥ឆ្នាំ បាននិយាយប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ បើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានការខ្វះខាតខ្លាំង ព្រោះពឹងផ្អែកទាំងស្រុងទៅលើប្ដីដែលជាមេគ្រួសារ ដឹកផ្លែឈើលក់នៅតាមភូមិ តាមស្រុក ហើយមានពេលខ្លះត្រូវដឹកទៅលក់តាមខេត្ត ដែលទទួលបានប្រាក់ចំណេញបន្តិចបន្តួចតែប៉ុណ្ណោះ ខណៈដែលមានកូនតូចនៅក្នុងបន្ទុកចំនួន៣នាក់។
ស្ត្រីដែលមានសំណាងរូបនេះបានបន្តឱ្យដឹងទៀតថា សម្រាប់ការត្រូវរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១២៥លានរៀលនេះ គឺជារឿងចៃដន្យ និងមិននឹកស្មានដល់នោះទេ។

អ្នកនាងបានបញ្ជាក់ថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលដែលរៀបចំបោសសំអាតផ្ទះរួច ក៏ទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់នៅជិតផ្ទះ លុះពេលគាស់ទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏បានហៅអ្នកជិតខាងឱ្យជួយមើលទាំងអស់គ្នា បន្ទាប់មកក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។
អ្នកនាង ឃាន ស្រីនាង បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ នឹងយកមួយចំនួនសងបំណុលគេ និងសាងសង់ផ្ទះឱ្យបានសមរម្យជាងសព្វថ្ងៃ ព្រមទាំងជូនមួយចំនួនដល់ឪពុកម្ដាយ ហើយនៅសល់ប៉ុន្មានទុកសម្រាប់ទិញដីស្រែ និងពង្រីកមុខរបរបន្ថែមដើម្បីអាចទទួលបានចំណូលគ្រាន់ទំនុកបម្រុងជីវភាពទៅថ្ងៃអនាគត។

ជាចុងក្រោយ អ្នកនាង ឃាន ស្រីនាង ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។
សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។
ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


