សេចក្ដីជូនដំណឹង
កម្មករបេះផ្លែមៀនម្នាក់នៅស្រុកកំរៀង ខេត្តបាត់ដំបង ឈ្នះរង្វាន់ធំ ១២៥ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
ទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១២៥លានរៀល បានបន្តធ្លាក់ដល់ដៃអតិថិជនដែលមានសំណាងម្នាក់ទៀតហើយ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ សម្រាប់អ្នកដែលមានសំណាងរូបនេះមានឈ្មោះ ស៊ិន កាន ភេទស្រី អាយុ ៣៩ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកម្មករស៊ីឈ្នួលបេះផ្លែមៀននៅតាមចំការនានាក្នុងខេត្ត។

នៅចំពោះមុខក្រុមការងារដែលយកទឹកប្រាក់រង្វាន់ប្រគល់ជូនដល់លំនៅដ្ឋាន កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ អ្នកស្រី ស៊ិន កាន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ចំពោះកម្រិតជីវភាពគ្រួសារគឺមានភាពខ្វះខាតខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីស៊ីឈ្នួលដើរបេះផ្លែមៀននៅតាមចំការនានា ដែលអាចទទួលបានប្រាក់ចំណូលសរុប ២នាក់ ប្ដី-ប្រពន្ធ ក្នុង១ខែ ត្រឹមជាង ៨០ម៉ឺនរៀល តែប៉ុណ្ណោះ ខណៈដែលផ្ទះដែលកំពុងរស់នៅក៏មានសភាពទ្រុឌទ្រោម។

ដោយឡែក សម្រាប់ការត្រូវរង្វាន់ធំពីភេសជ្ជៈ ខារ៉ាបាវ គឺជារឿងដែលស្មានមិនដល់ ដោយកាលពីពេលកន្លងទៅថ្មីៗនេះ នៅពេលកំពុងដើរបេះផ្លែមៀននៅក្នុងចំការជាមួយប្ដី និងកម្មករឯទៀត ក៏ទិញភេសជ្ជៈខារ៉ាបាវ បន្តពីកម្មករផ្សេងទៀតដែលយកទៅលក់ក្នុងចំការមៀនហូបមួយកំប៉ុង លុះពេលគាស់ក៏ឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ក្រោយពេលបានឃើញរង្វាន់ធំភ្លាម អ្នកស្រីពិតជាមានអារម្មណ៍រំភើប ស្ទើមិនជឿភ្នែកខ្លួនឯង និងបានហៅប្ដី រួមជាមួយកូនស្រីឱ្យជួយមើល ហើយក្រោយមកក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសងបំណុលគេ និងយកសាងសង់ផ្ទះសម្រាប់រស់នៅ ហើយនៅសល់ប៉ុន្មានទុកបង្កើតអាជីវកម្មលក់ដូរនៅផ្ទះ ដើម្បីអាចទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
ជាចុងក្រោយ អ្នកស្រី ស៊ិន កាន ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ២០២៥ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រួមមាន ទឹកប្រាក់ ១២៥លានរៀល ចំនួន ២០០រង្វាន់, ១០លានរៀល ចំនួន ២០០រង្វាន់, ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។
ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ