ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលណែនាំឲ្យមន្ត្រីស្វែងរកចំណុចខ្វះខាតដើម្បីកែលម្អគុណភាពផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឱ្យមន្ត្រីត្រូវខិតខំស្វែងរកចំណុចខ្វះខាតដែល
មាននៅក្នុងមណ្ឌលសុខភាពរហូតមន្ទីរពេទ្យបង្អែកដើម្បីធ្វើការកែលម្អគុណភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ
ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។

នៅក្នុងការធ្វើបឋកថាស្តីពីកត្តាកំណត់ភាពជាអ្នកដឹកនាំសម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមចំនួន៤០៩៧នាក់ កាលពីរសៀលថ្ងៃទី៣០កក្កដា លោករដ្ឋមន្ត្រី
បានបង្ហាញចំណាប់អារម្មណ៍វិជ្ជមានអំពីការខិតខំ ស្មារតីសាមគ្គីរបស់បុគ្គលិកសុខាភិបាល តាំងពីមណ្ឌលសុខភាព រហូតមន្ទីរពេទ្យបង្អែក។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ទោះបីជារួមយើងរីករាយនឹងអ្វីដែលយើងសម្រេចបានដ៏ច្រើនលើសលប់
បម្រើសេវាជូនប្រជាពលរដ្ឋយើងនៅគ្រប់មូលដ្ឋានសុខាភិបាលូទាំងប្រទេស ក៏យើងជាអ្នកដឹកនាំកាន់តែត្រូវសួរសំនួរថា «តើនៅមានអ្វី ដែលយើងមិនបានដឹង? តើនៅមានអ្វីដែលយើងត្រូវស្វែងរកអោយឃើញ ដែលជាចំណុចខ្វះខាត
ត្រូវបំពេញ?»។ ឈរលើមូលដ្ឋាននេះ យើងកាន់តែត្រូវរក និងស្រលាញ់រាប់អានអ្នកដែលចង់ផ្តល់ព័ត៌មានត្រលប់ (feedbacks)ដ៏ពិតប្របាកដដល់យើង»។

លោករដ្ឋមន្ត្រី បានរំលឹកបន្ថែមថា ការផ្តល់ព័ត៌មានត្រលប់គឺជាអំណោយ«Feedback is a gift»។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបានលើកយកឧទាហរណ៍ដែលអាចជាចំណុចអវិជ្ជមាននៅតាមមណ្ឌលសុខភាពមួយចំនួនដើម្បីយកមកពិភាក្សា និងផ្តល់ឱកាសជូនសិក្ខាកាមដែលជាប្រធានមណ្ឌលសុខភាពតាមបណ្តារាជធានី-ខេត្ត ឡើងមានយោបល់ និងការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីអភិវឌ្ឍមណ្ឌលសុខភាពខ្លួនឲ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាព និងសមធម៌ និងមិនមានភាពខុសប្រក្រតីក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីក៏បានបង្ហាញនូវការគាំទ្រ និងជំរុញឱ្យថ្នាក់ដឹកនាំពីថ្នាក់ជាតិ មន្ទីរសុខាភិបាលខេត្ត-ក្រុង ស្រុកប្រតិបត្តិ
បន្តពង្រឹងរក្សាការរៀបចំមណ្ឌលសុខភាពឱ្យកាន់តែប្រសើរថែមទៀត។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីបានផ្តល់សារគន្លឹះប្រាំចំណុច ក្នុងភាពជាអ្នកដឹកនាំ និងរបៀបលើកកម្ពស់ការទំនាក់ទំនងឱ្យមានប្រសិទ្ធិភាព និងឥទ្ធិពលទាំងបួនចំនុចផងដែរ សម្រាប់ផ្តល់ភាពអព្យាក្រឹត និងការចង្អុលបង្ហាញទិសដៅដ៏ត្រឹមត្រូវទៅដល់មន្រ្តីសុខាភិបាលទាំងអស់
ដើម្បីជំរុញការដឹកនាំការងារក្នុងវិស័យសុខាភិបាលឱ្យទទួលបានជោគជ័យប្រកបដោយនិរន្តរភាព៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


