ជីវិតកម្សាន្ដ
ចំណាត់ថ្នាក់ តារាសម្ដែងស្រី ជនជាតិចិន ដែលមានប្រជាប្រិយភាពជាងគេក្នុងពាក់កណ្ដាលឆ្នាំ២០២៤នេះ
ដូចដែលយើងដឹងស្រាប់ហើយថា វិស័យភាពយន្ដប្រទេសចិន មានភាពល្បីល្បាញយ៉ាងខ្លាំងក្លា ទៅលើគុណភាពរឿង បច្ចេកវិទ្យាក្នុងការកាត់ត សមត្ថភាពសម្ដែង និង ជាពិសេស តារាសម្ដែងតែម្ដង ដែលធ្វើឲ្យតារាសម្ដែងចិន ទទួលបានប្រជាប្រិយភាពលើសលុបពីមួយឆ្នាំទៅមួយឆ្នាំ។
មិនតែប៉ុណ្ណោះ តារាសម្ដែងស្រីៗ ត្រូវបានគេចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពសម្ដែង និង សម្រស់របស់ពួកគេ។ នៅក្នុងចំណោមតួឯកស្រីជាច្រើននាក់ក្នុងវិស័យភាពយន្ដចិន តារាសម្ដែងស្រី ទាំងប៉ុន្មាននាក់ខាងក្រោមនេះ ត្រូវគេចាត់ទុកថា សម្រស់លេចធ្លោរ ហើយថែមទាំងមានប្រជាប្រិយភាពជាងគេគិតក្នុងពាក់កណ្ដាលឆ្នាំ២០២៤នេះ ។
១. Dilraba Dilmurat

តារាសម្ដែងស្រី Dilraba Dilmurat ចាប់ផ្ដើមសម្ដែងជាតួឯកស្រីនៅក្នុងឆ្នាំ២០១៣ ក្នុងខ្សែភាពយន្ដ Anarhan ដែលទទួលបានពានរង្វាន់ លេចធ្លោរជាងគេ។ ក្រោយមក រូបនាង ផ្ទុះប្រជាប្រិយភាពខ្លាំង នៅក្នុងខ្សែភាពយន្ដបែបព្រេងនិទាន Swords of Legends។ ការជោគជ័យរបស់នាង បន្ដរហូតមកដល់បច្ចុប្បន្ន សព្វថ្ងៃ Dilraba គឺជាតារាសម្ដែងស្រីជួរមុខ ដែលត្រូវបានគេកោតសរសើរ និង ចាត់ទុកថា មានភាពល្បីល្បាញជាងគេ។
២. Zhao Liying

Zhao Liying ចាប់អាជីពជាតារាសម្ដែងតាំងពីឆ្នាំ២០០៧មកម្ល៉េះ ដែលនាងបង្ហាញមុខដំបូងនៅក្នុងរឿង Golden Marriage។ នៅក្នុងឆ្នាំ២០១៣ ប្រជាប្រិយភាពរបស់នាង ត្រូវបានផ្ទុះយ៉ាងខ្លាំងតាមរយៈរឿងភាគ Legend Of Lu Zhen ដែលល្បីខ្លាំងនៅចិន ជប៉ុន និង ប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្ន Liying គឺជាតារាសម្ដែងស្រីលំដាប់កំពូលម្នាក់ ដែលមានសមត្ថភាពសម្ដែងយ៉ាងអស្ចារ្យ នាងតែងតែទទួលបានការសរសើរពីទស្សនិកជនជានិច្ច។
៣. Zhao Lusi

តារាស្រី ដែលមានអត្តចរិកក្រមិកក្រមើម Zhao Lusi បង្ហាញមុខជាតួឯកដំបូងនៅក្នុងរឿង Cinderella Chef ក្នុងឆ្នាំ២០១៧។ យ៉ាងណាមិញ នាងទទួលបានភាពល្បីល្បាញខ្លាំង ក្នុងការសម្ដែងជាតួអង្គ រាយរង នៅក្នុងរឿងភាពចិន Untouchable Lovers ហើយក្រោយមក នាងទទួលបានតំណែងជាតួឯកសារជាថ្មីនៅក្នុងរឿង Oh! My Emperor ដែលជាចំណុចចាប់ផ្ដើមនៃប្រជាប្រិយភាពដ៏សម្បើមរបស់នាង ធ្វើឲ្យនាងក្លាយជាតារាស្រីជួរមុខ មកទល់ឆ្នាំ២០២៤នេះ។
៤. Bai Lu

Bai Lu មិនត្រឹមតែជាតារាសម្ដែងដ៏ឆ្នើមនោះទេ នាងក៏ជាតារាចម្រៀង និងជាតារាបង្ហាញម៉ូត ដែលមានសម្រស់ដ៏លេចធ្លោរម្នាក់ផងដែរ។ មុននឹងឈានជើងចូលសម្ដែងជាតួឯកនៅក្នុងរឿងភាគចិន រូបនាងបង្ហាញខ្លួនដំបូងនៅក្នុងរឿងខ្លីៗ ដែលសមត្ថភាពសម្ដែងរបស់នាងទទួលបានការគាំទ្រលើសលុប ដែលក្រោយមក នាងក៏បានសម្ដែងជាតួឯកនៅក្នុងរឿងភាគចិនធំៗ រហូត ក្លាយជាតារាស្រីដ៏ល្បីល្បាញជាងគេក្នុងឆ្នាំ២០២៤នេះ។
៥. Shen Yue

Shen Yue ទទួលបានការគាំទ្រខ្លាំងជាងគេនៅក្នុងឆ្នាំ ២០១៧ តាមរយៈរឿង A Love so beautiful សម្ដែងជាតួឯកស្រី។ បន្ទាប់ពីមានកេរ្តិ៍ឈ្មោះខ្លាំងចាប់ពីចូលសម្ដែងមក ប្រជាប្រិយភាពរបស់នាងក៏បានកើនឡើងជាបន្ដបន្ទាប់ ហើយនាងក៏បានសម្ដែងជាតួឯកស្រី សាន់ ឆាយ នៅក្នុងរឿង Meteor Garden ក្នុងឆ្នាំ២០១៨។ ចំណែក ឯសមត្ថភាពសម្ដែងរបស់នាង ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំង រហូតដល់ជាប់ឈ្មោះជាតារាស្រីដែលមានប្រជាប្រិយភាពខ្លាំងក្នុងឆ្នាំ២០១៤។
ប្រភព៖ Refresh Bleze
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


