សេដ្ឋកិច្ច
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឲ្យមានការបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសេដ្ឋកិច្ចបន្ថែមទៀត
រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការសមាគមសារព័ត៌មាន លោក សុខ ចាន់ភក្តី បានស្នើឲ្យមានការបណ្តុះបណ្តាល ជំនាញសារព័ត៌មានបន្ថែមទៀត និងរកវិធីធ្វើយ៉ាងណាឲ្យមានការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចឲ្យបានច្រើន ដោយកាត់បន្ថយព័ត៌មានអវិជ្ជមានក្នុងសង្គម។

លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច ក្រោមការរៀបចំរបស់សមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងសមាគមសហព័ន្ធសេវាកម្មពន្ឋដាកម្ពុជា(CTAFA) កាលពីថ្ងៃទី ១៥ សីហាកន្លងមកនេះ។
លោក សុខ ចាន់ភក្តីបានគាំទ្រនូវអនុសាសន៍របស់លោក នេត្រ ភក្រ្តារដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលចង់ឲ្យមានការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចឲ្យបានច្រើន និងគាំទ្រដល់ចក្ខុវិស័យសមាគម CEMEA លើផែនការក្នុងការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិឲ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយព័ត៌មានអវិជ្ជមាន ដែលមិនផ្តល់គុណាធិបតេយ្យដល់សង្គម។
លោកបន្តថា “ការបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសេដ្ឋកិច្ចសំខាន់ណាស់ ព្រោះវាស្របតាមយុទ្ធសាស្រ្តបញ្ចកោណទាំង៥ដំណាក់កាល ដែលនិយាយផ្តោតលើសេដ្ឋកិច្ច”។

លោកបន្តថា “យុទ្ធសាស្រ្តបញ្ចកោណ ដែលមាន៥ដំណាក់កាល ជាយុទ្ធសាស្រ្តមួយ ក្នុងការត្រួសត្រាយផ្លូវនាំកម្ពុជាឆ្ពោះទៅឆ្នាំ២០៥០ខាងមុខ ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០”។
លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) បានមានសំណូមពរឲ្យអ្នកសារព័ត៌មាន ដែលចង់សរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច សូមចាប់ផ្តើមពីឥលូវនេះ ព្រោះការសរសេរព័ត៌មានសេដ្ឋកិច្ច មិនចាំបាច់ដល់អ្នកអ្នកសារព័ត៌មាន រៀនចប់បរិញ្ញាបត្រ ឬបណ្ឌិតផ្នែកសេដ្ឋកិច្ចនោះទេ។

លោកបន្តថា “ចក្ខុវិស័យសមាគមចង់ឃើញការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចបានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មានវិជ្ជមានដល់សង្គមឲ្យបានច្រើន ជាជាងផ្សព្វផ្សាយតែពីភាពអវិជ្ជមានក្នុងសង្គម”។
លោក យិន លាងគង់ បានបន្តថា ដោយសារមើលឃើញអ្នកជំនាញសរសេរព័ត៌មាន ផ្នែកសេដ្ឋកិច្ចមានចំនួនមានកម្រិត ទើបសមាគម ចង់បណ្តុះបណ្តាល អ្នកសារព័ត៌មានឲ្យមានជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ចឲ្យបានច្រើន”៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


