ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត៖ ក្រុមប្រឆាំងទាញគម្រោង CLV ជាឈ្នាន់កៀរគរពលរដ្ឋឱ្យធ្វើបដិវត្តន៍ពណ៌
ក្រុមប្រឆាំងនៅក្រៅប្រទេសកំពុងទាញយកគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV គ្រាន់ជាឈ្នាន់កៀរគរប្រជាពលរដ្ឋបង្កើតឱ្យមានចលនាបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ នេះជាការលើកឡើងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា មួយរយៈនេះ មានក្រុមជ្រុលនិយមក្រៅប្រទេសមួយចំនួន បានយកបញ្ហាជាតិនិយម និងកត្តាប្រវត្តិសាស្រ្ត បង្កើតជាព័ត៌មានក្លែងក្លាយលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម បំផុសបំផុលឱ្យសាធារណៈមតិ មានការយល់ច្រឡំមកលើកិច្ចសហប្រតិបត្តិការមួយនេះ។
ប៉ុន្តែផ្ទុយស្រឡះពីការផ្សព្វផ្សាយ និងលើកឡើងចោទប្រកាន់ពីក្រុមប្រឆាំងទាំងនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា ប្រទេសដែលជាសមាជិកនៃកិច្ចសហប្រតិបត្តិការនេះ គឺបានគោរពអធិបតេយ្យ និងបូរណភាពដែនដីគ្នាទៅវិញទៅមកដោយស្មើភាពក្នុងនាមជារដ្ឋឯករាជ្យ អធិបតេយ្យ។ ទន្ទឹមនេះ ឆ្លើយតបនឹងការចោទថា រដ្ឋាភិបាលបើកទូលាយឱ្យមានការឆ្លងដែនដោយខុសច្បាប់ចូលកម្ពុជាពីសំណាក់ពលរដ្ឋវៀតណាមនោះ ឯកឧត្តម ហ៊ុន ម៉ានិត ច្រានចោល ហើយបានបញ្ជាក់ថា ការចេញចូល ឆ្លងកាត់ប្រទេសណាមួយ ត្រូវតែមានលិខិតឆ្លងដែន ឬ លិខិតអនុញ្ញាតត្រឹមត្រូវ ស្របតាមច្បាប់ជាធរមាន មិនដូចការលើកឡើងនេះឡើយ។

ឯកឧត្តម ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា៖ «គោលដៅនៃកិច្ចសហប្រតិបត្តិការត្រីភាគី គឺយើងធ្វើការជាមួយគ្នា រកស៊ីជាមួយគ្នា តែយើងមិនបំពានគ្នា»។ ហើយ អ្នកទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីកិច្ចសហប្រតិបត្តិការនេះ គឺប្រជាជននៅមូលដ្ឋានផ្ទាល់ ដោយពួកគាត់មានផ្លូវ មានទីផ្សារកសិផល។
ក្នុងន័យនេះ ឯកឧត្តម ហ៊ុន ម៉ានិត ចង់គូសរំលេចឱ្យឃើញថា គោលដៅរបស់ក្រុមក្រៅប្រទេសនេះ គឺចង់ផ្តួលរំលំរាជរដ្ឋាភិបាលតែម្ដង ដោយប្រើប្រាស់បញ្ហានេះ ជាឈ្នាន់កៀរគរប្រជាពលរដ្ឋ រៀបចំចលនាបដិវត្តន៍ពណ៌ ធ្វើបាតុកម្ម និងបង្កើតចលាចល ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ផ្ទុយពីរដ្ឋាភិបាល ដែលតែងខិតខំព្យាយាមរក្សាការពារសុខសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ធានាស្ថិរភាពនយោបាយ សន្តិសុខសង្គមនិងជំហរនយោបាយការទូតក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ទាំងក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម លើកឡើងថា ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាប់ព្រំដែន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺជាគោលនយោបាយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅព្រំដែន ព្រោះប្រជាជន គឺជារបងការពារព្រំដែនដ៏រឹងមាំ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានបន្តបោះបង្គោលព្រំដែន ហើយក៏កំពុងជំរុញឱ្យបានលឿន ដើម្បីឆាប់បញ្ចប់បញ្ហាព្រំដែន ទាំងព្រំដែនជាមួយឡាវ វៀតណាម និងថៃ។

ក្នុងនាមជាថ្នាក់ដឹកនាំកងទ័ពមួយរូប ឯកឧត្តមឧត្តមសេនីយ៍ បានអំពាវនាវឱ្យកងទ័ពចូលរួមការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមរយៈការបន្តចូលរួមជាមួយរាជរដ្ឋាភិបាល រួមរស់ជាមួយប្រជាជន ប្តេជ្ញាការពារទឹកដី ការពារព្រំដែននៅទូទាំងប្រទេស មិនឱ្យបាត់បង់ឡើយ។
ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានិត ខាងលើ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តបារាយណ៍ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


