ព័ត៌មានជាតិ
ចំនួនបេក្ខជនប្រឡងសញ្ញាបត្រឌីប្លូមឆ្នាំនេះមានការកើនឡើងជាង២ម៉ឺន៣ពាន់នាក់
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា នៅឆ្នាំនេះមានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមប្រមាណជាង២០ម៉ឺននាក់បើធៀបទៅនឹងឆ្នាំមុនឃើញថា មានការកើនឡើងជាង២ម៉ឺន៣ពាន់នាក់។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៤សីហានេះថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ នឹងប្រព្រឹត្តិនាថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២៤ ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន២០១៧១២នាក់ស្រី១០៧៨០៦នាក់ ចែកជា២០៩៦មណ្ឌលទាំងរដ្ឋនិងឯកជន។ ក្នុងចំណោមបេក្ខជនសរុបជាង២០ម៉ឺននាក់ក្នុងនោះមានបេក្ខជនមកពីគ្រឹះស្ថានឯកជនមានចំនួន១៦៨៤៧នាក់ ស្រី៨៥៥៥នាក់ ដែលមានមណ្ឌលប្រឡងចំនួន៣១៨មណ្ឌល។ ជាមួយគ្នានេះដែរក៏មានបេក្ខជនស្វៃរិន និងបំពេញវិជ្ជាចំនួន៩០២នាក់បេក្ខជនគថ្លង់
២៩នាក់ស្រី១៦នាក់ និងបេក្ខជនពិការភ្នែក១៣នាក់ស្រី៦នាក់ផងដែរ។
លោកស្រីបានគត់សម្គាល់ថា ក្នុងចំណោមបេក្ខជនខាងលើនៅមណ្ឌលភ្នំពេញមានបេក្ខជនប្រឡងច្រើនជាងគេមានចំនួន២៨១៤៩នាក់ ស្រី១៤២៧១នាក់ មានមណ្ឌលចំនួនឮ២៦២មណ្ឌល ក្នុងនោះរដ្ឋមាន៦៨មណ្ឌល និងឯកជនមាន១៩៤មណ្ឌល។ បន្ទាប់មកខេត្តកណ្តាលមានបេក្ខជន១៧៣៩៨នាក់ ស្រី៩១៦២នាក់ មាន១៤៥មណ្ឌល ក្នុងនោះរដ្ឋមាន១៣៩មណ្ឌល និងឯកជនមាន៦មណ្ឌល។

លោកស្រីបានបន្តថា តួលេខនេះបើធៀបទៅនឹងប្រឡងឆ្នាំមុនឃើញថា មានការកើនឡើង២៣៥៧៨នាក់ ដោយឆ្នាំមុនមានបេក្ខជនចូលរួមប្រឡង ចំនួន ១៧៨១៣៤នាក់ ស្រី ៩៤៨០៥ នាក់ ក្នុងនោះមានបេក្ខជនស្វៃរិនមានចំនួន១០នាក់ ស្រី ៦នាក់ បេក្ខជនបំពេញវិជ្ជាមានចំនួន ៧២៨ នាក់ ស្រី ១៧៥ នាក់ បេក្ខជនគថ្លង់ចំនួន២៧ នាក់ ស្រី ៨ នាក់ និងបេក្ខជនពិការភ្នែកចំនួន ២២ នាក់ ស្រី ១០នាក់ ដោយមានមណ្ឌលប្រឡងចំនួន ១៧៤៣ មណ្ឌល ចែកជា ៨០៩០ បន្ទប់។
លោកស្រីបានបន្តទៀតថា ឆ្នាំនេះក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសាដំណើរការសំណេរ កំណែស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ក្រសួងអប់រំបានណែនាំដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវប្រើប្រាស់បុគ្គលិកអប់រំនៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។ មន្ទីរអប់រំយុវជននិងកីឡាមានភារកិច្ចបញ្ជូនមន្ត្រីជំនាញដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួនក្នុងករណីចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាពនិងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់។

អ្នកនាំពាក្យអប់រំបានជំរុញសិស្សត្រៀមប្រឡងឌីប្លូមត្រូវខិតខំរៀនសូត្រនិងថែរក្សាសុខភាពឱ្យបានល្អដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៅថ្ងៃប្រឡងខាងមុខនេះ។ ក្រសួងអប់រំយុវជននិងកីឡានឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមនៅថ្ងៃទី២ ខែកញ្ញា និងប្រកាសលទ្ធផលនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៤ខណៈឆ្នាំមុនក្រ
សួងរៀបចំប្រឡងនៅថ្ងៃទី២ខែតុលានិងប្រកាសលទ្ធផលនៅថ្ងៃទី៩តុលាឆ្នាំ២០២៣៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


