សុខភាព
ការផឹកកាហ្វេមួយប្រភេទក្រោយបាយរួច ដូចបំផ្លាញសុខភាពយ៉ាងធ្ងន់ធ្ងរបំផុត
កាហ្វេជាភេសជ្ជៈដ៏ល្អមួយប្រសិនបើទទួលទានក្នុងកម្រិតមធ្យម ប៉ុន្តែការផឹកកាហ្វេខុសវិធីអាចបង្កផលប៉ះពាល់ដល់សុខភាព។
ក្នុងអំឡុងពេលពិនិត្យសុខភាពនាពេលថ្មីៗនេះ ស្រ្តីវៀតណាមម្នាក់ឈ្មោះ Nguyen Thuy Minh អាយុ ៣២ ឆ្នាំនៅទីក្រុងហាណូយត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺពុកឆ្អឹង។ ពេលពិនិត្យមើលប្រវត្តិពេទ្យ វេជ្ជបណ្ឌិតបានដឹងថា នាង មានទម្លាប់ផឹកកាហ្វេច្រើន ហើយក្រោយពេលបាយរួច។
វេជ្ជបណ្ឌិតបាននិយាយថា នេះគឺជាកត្តាហានិភ័យមួយក្នុងចំណោមកត្តាហានិភ័យដែលកំណត់ការស្រូបយកជាតិកាល់ស្យូម ដែលបណ្តាលឲ្យនាងធ្លាក់ចូលទៅក្នុងជំងឺពុកឆ្អឹង។ Minh មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដឹងថា ទម្លាប់ផឹកកាហ្វេរបស់នាង មានគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរបំផុត។
សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត Lam Vinh Nien ប្រធាននាយកដ្ឋានអាហារូបត្ថម្ភ និងរបបអាហារ សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថទីក្រុងហូជីមិញ បាននិយាយថា ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេនឹងកាត់បន្ថយការស្រូបយកជាតិដែក និងបាត់បង់ជាតិកាល់ស្យូមក្នុងទឹកនោមក្នុងកម្រិតជាក់លាក់មួយ។ ម្យ៉ាង អ្នកមិនគួរផឹកកាហ្វេជិតពេលបាយហើយភ្លាមៗក្រោយពេលបាយទេ។
យោងតាមអ្នកជំនាញអាហារូបត្ថម្ភ មិនត្រឹមតែសាច់ក្រហមមានជាតិដែកច្រើនប៉ុណ្ណោះទេ ថែមទាំងមានពណ៌បៃតងចាស់ បន្លែស្លឹកចម្រុះពណ៌ក៏មានជាតិដែកច្រើន។ ដូច្នេះហើយនៅពេលទទួលទានបន្លែទាំងនេះ មនុស្សត្រូវចៀសវាងការទទួលទានកាហ្វេជាបន្ទាន់។
ក្រៅពីកាហ្វេ តែក៏ជាភេសជ្ជៈដែលមិនគួរពិសាភ្លាមៗក្រោយអាហារឡើយ ព្រោះវាអាចការពារសារធាតុចិញ្ចឹមពីការស្រូបយកបានពេញលេញ។
សាស្ត្រាចារ្យដដែលបានណែនាំថា ប្រសិនបើមនុស្សចង់ផឹកកាហ្វេ គួរតែរង់ចាំពីរម៉ោងក្រោយញ៉ាំអាហារ ដើម្បីចៀសវាងការរំខានដល់ការរំលាយអាហារ។
ដោយឡែក ក្នុងនាមជាមនុស្សម្នាក់ដែលផឹកកាហ្វេជាប្រចាំ បុរសម្នាក់ឈ្មោះ Do Van Nam អាយុ ៣៥ ឆ្នាំ រស់នៅក្នុងទីក្រុងហាណូយ មានការភ័ន្តច្រឡំយ៉ាងខ្លាំងនៅពេលដែលគាត់បានអានព័ត៌មានថា អ្នកមិនគួរផឹកកាហ្វេភ្លាមៗបន្ទាប់ពីបរិភោគផ្លែឈើ។ អ្នកដែលបានបង្ហោះព័ត៌មាននេះបានសរសេរថា កាហ្វេមានជាតិអាស៊ីត បូកនឹងអាស៊ីតនៅក្នុងផ្លែឈើនឹងធ្វើឱ្យលើស និងប៉ះពាល់ដល់ក្រពះ។
លោក Nam បាននិយាយថា ការងាររបស់លោកគឺជាការងារការិយាល័យ ដូច្នេះលោកតែងតែផឹកកាហ្វេដើម្បីដាស់ស្មារតីឲ្យស្វាងងងុយ ហើយជារៀងរាល់ពេលរសៀល គាត់តែងហូបផ្លែឈើ និងផឹកកាហ្វេ។ ដូច្នេះហើយព័ត៌មានខាងលើធ្វើឲ្យគាត់ព្រួយបារម្ភពីសុខភាពក្រពះ។
ទាក់ទិននឹងបញ្ហានេះ សាស្ត្រាចារ្យរងរូបនេះមានប្រសាសន៍ថា៖ «ជាការពិតដែលកាហ្វេមានជាតិអាស៊ីត។ ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ មិនទាន់មានការស្រាវជ្រាវណាមួយវាយតម្លៃច្បាស់លាស់អំពីផលប៉ះពាល់គ្រោះថ្នាក់នៃការផឹកកាហ្វេភ្លាមៗបន្ទាប់ពីទទួលទានផ្លែឈើ ប៉ះពាល់ដល់សុខភាពក្រពះនោះទេ»។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវសុវត្ថិភាព លោកបានណែនាំឲ្យមនុស្សផឹកកាហ្វេត្រឹមតែ ៣០ នាទីប៉ុណ្ណោះបន្ទាប់ពីទទួលទានផ្លែឈើ។ លើសពីនេះ មនុស្សមិនគួរផឹកកាហ្វេនៅពេលចាប់ផ្តើមគេង ជាពិសេសអ្នកដែលពិបាកគេង និងមនុស្សចាស់ព្រោះវាអាចបណ្តាលឱ្យគេងមិនលក់។ កាហ្វេជាភេសជ្ជៈមិនស័ក្តិសមសម្រាប់កុមារទេ។
មិនត្រឹមប៉ុណ្ណឹងទេ បរិមាណកាហ្វេជាមធ្យមដែលប្រើប្រាស់ក្នុងមួយថ្ងៃនឹងអាស្រ័យលើតម្រូវការ និងអារម្មណ៍របស់បុគ្គលម្នាក់ៗ។ យោងតាមអនុសាសន៍ពី FDA (សហរដ្ឋអាមេរិក) មនុស្សមិនគួរទទួលទានជាតិកាហ្វេអ៊ីនលើសពី ៤០០ មីលីក្រាម/ថ្ងៃ ស្មើនឹងប្រហែល ៤ពែងកាហ្វេស្តង់ដារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ៤មុខ សម្បូរជាតិកាល់ស្យូមជាងទឹកដោះគោ ជួយពង្រឹងឆ្អឹង ខណៈមនុស្សជាច្រើនមិនបានដឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២០ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២០ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៥៤ នាទី agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


