សេចក្ដីជូនដំណឹង
ស៊ីអាយស៊ី ផាតនើរ បដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយ
គណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) សូមបដិសេធយ៉ាងដាច់អហង្ការ និងច្រាន ចោលទាំងស្រុងនូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយ ទាក់ទងនឹងក្រុមហ៊ុន តាមការចុះ ផ្សាយវីដេអូមួយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤។

នៅក្នុងវីដេអូនោះ សារព័ត៌មានបរទេសនោះ បានស្រង់សម្ដីអ្នកវិភាគម្នាក់ថា លោកជំទាវ ពេជ្រ ចន្ទមុនី្ន មានជាប់ ពាក់ព័ន្ធនឹងលោក គុយ វ៉ាត អតីតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដោយព្យាយាមផ្សាភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំទៅនឹងករណីផ្សេងៗ ដូចជាករណីលោក គុយ វ៉ាត ជាដើម បើទោះបីជាលោកជំទាវ និងលោក គុយ វ៉ាតមិនដែលស្គាល់គ្នា និងមិនដែលជួបគ្នាសូម្បីតែមួយដង។ យើងខ្ញុំយល់ឃើញថាការភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំ និងក្រុមហ៊ុន ឬព្រឹត្តិការណ៍ផ្សេងៗ ដោយមិនមានមូលដ្ឋានជាក់លាក់ នេះជាទង្វើគ្មានសីលធម៌ គ្មានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកវិភាគ និងជាអ្នកសារព័ត៌មាននោះទេ។
ទន្ទឹមនឹងនេះ សារព័ត៌មាននោះក៏បានចុះផ្សាយផងដែរថា លោក សុខ ពិសិដ្ឋ ជាសមាជិកក្រុមប្រឹក្សា ភិបាលចាស់របស់ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដែលនេះជាការចុះផ្សាយមិនពិត និងខ្វះការស្រាវ ជ្រាវ។
ក្រុមហ៊ុនសូមបញ្ជាក់ថា មុនពេលកើតមានវិបត្តិសន្ទនីយភាពសាច់ប្រាក់របស់ក្រុមហ៊ុន លោក សុខ ពិសិដ្ឋ មិនមានតំណែងណាមួយក្នុងគណៈប្រតិបត្តិ ឫក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ នោះទេ។ លោកត្រូវបានតែងតាំងជាប្រធានគណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ របស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្រោមការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ដើម្បីអនុវត្តភារកិច្ចជំនួសក្រុមប្រឹក្សាភិបាលចាស់ ក្នុងកិច្ចការដោះស្រាយបញ្ហាដែលក្រុមហ៊ុនកំពុងប្រឈម និងស្តារក្រុមហ៊ុន និងមូលនិធិឡើងវិញ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទំនាក់ទំនងឬតាមរយៈតេឡេក្រាម +855 77 870 056 ឬ អ៊ីម៉ែល [email protected] អាស្រ័យហេតុនេះ សូមសាធារណជនវិនិយោគិន និងអ្នកសារ ព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


