ព័ត៌មានជាតិ
សម្ដេច ឃួន សុដារី៖ រដ្ឋសភាកម្ពុជាបេ្តជ្ញារក្សាភាពជាអ្នកជិតខាងល្អជាមួយវៀតណាម
នៅរាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញចូលរួមពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ របស់វៀតណាម ដែលរៀបចំដោយស្ថានទូតវៀតណាមនៅភ្នំពេញ។ តាមរយៈសារលិខិតផ្ញើជូនប្រធានរដ្ឋសភាវៀតណាម សម្ដេច ឃួន សុដារី បានបង្ហាញការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាភាពជាអ្នកជិតខាងល្អជាមួយគ្នា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ របស់វៀតណាម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា នៅរាត្រីថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់សំខាន់ៗនៃកម្ពុជា ព្រមទាំងវត្តមានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ-អន្តរជាតិ ជាមិត្តរបស់វៀតណាមជាច្រើនកុះករ។

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ – ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ គឺជាខួបលើកទី៧៩ ថ្ងៃបុណ្យឯករាជ្យជាតិវៀតណាម។ នៅក្នុងសារលិខិតអបអរសាទរ ដែលបានផ្ញើជូនលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងជាប្រពៃណីរវាងប្រទេសកម្ពុជា និងវៀតណាម ដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងសងខាង។
សម្តេច ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបេ្តជ្ញាថែរក្សាចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏យូរអង្វែងនៃប្រទេសទំាងពីរ។ រដ្ឋសភាកម្ពុជា សង្ឃឹមថា ចំណងមិត្តភាពនេះ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៃប្រទេសទំាងពីរ៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


