Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់ នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក បាន​អញ្ជើញ​ពិនិត្យ​ការហ្វឹកហ្វឺន ប​ណ្តះ​បណ្តាល​កងកម្លាំង​ត្រៀម ចូលរួម​អន្តរាគមន៍ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ការហ្វឹកហ្វឺន​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​បញ្ជាការ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវបានតែងតាំង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់ នៅតាម​គោលដៅ​នៅ​តំបន់​ច​ត្តា​ឡី​ស័ក ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២៦ ខែកុម្ភ​: ឆ្នាំ​២០២១ ហើយ​គណៈកម្មការ​នេះ មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ ពល​ខេមរភូមិន្ទ ជា​អនុប្រធាន​, នាយ​ឧ​ត្ត​ម សេនីយ៍ កែវ វណ្ណ​ថន អគ្គនាយករង​នៃ​អគ្គ​នា យក​ដ្ឋា​ន​អន្តោប្រវេសន៍​ជា​អនុប្រធាន​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡោ សុខ​ឡេង អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ បាល​ជាតិ ជា​អនុប្រធាន​, លោក ហ៊ុន​ចំរើន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ជា​អនុប្រធាន​, លោក ចាន់ សុធី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ជា​អនុប្រធាន និង​មាន​សមាជិក​ចំនួន​០៨​រូប​ទៀត​។​

​សូមបញ្ជាក់ថា រហូតដល់​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន​២១​នាក់​ផ្សេងទៀត ជា​ករណី​ឆ្លង​សហគម​ន៏​ទាំងអស់​។ ក្នុងនោះ​ភ្នំពេញ​ចំនួន​១១​នាក់ ក្រុងព្រះសីហនុ​ចំនួន​១០​នាក់ និង​មាន​ជាសះស្បើយ​ចំនួន​២​នាក់​។ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​គិតដល់​ថ្ងៃទី​០៦ ខែមីនា​នេះ មាន​ចំនួន​៩៥៣​នាក់ ក្នុងនោះ​កំពុង​សំរាក​ពេទ្យ​ចំនួន​៤៦១​នាក់ និង​ជាសះស្បើយ​ចំនួន​៤៩១​នាក់ និង​មិនមាន​អ្នកស្លាប់​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច ដូច្នេះ​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ បើ​មិនចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍ និង​ប្រទេសជិតខាង​យើង និង​ពិភពលោក កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​។ ត្រូវ​បន្ត​រក្សា​គម្លាត​បុគ្គល ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា​ជាដើម និង​ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជានិច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​។​

​ប្រទេស​កម្ពុជា បាន​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩ ដំបូង​បំផុត​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០៕

កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ វិនាទី មុន

​លោក ត្រាំ ថា លោក ជា​ប្រធានសន្តិភាព​នៃ​កម្ពុជា​និង​ថៃ​

ព័ត៌មានជាតិ១ ម៉ោង មុន

‎គិត​ត្រឹម​ម៉ោង​៦ល្ងាចនេះ រដ្ឋបាល​រាជធានី​ទទួល​បាន​ថវិកា​ជាង៦៩៥លានរៀល និង ជាង១៧ម៉ឺនដុល្លារ ពី​សប្បុរសជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បង្ហាញ​ពី​អំពើហិង្សា និង​ភាព​ឃោរឃៅ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមជ្រុលនិយមថៃ

កីឡា៤ ម៉ោង មុន

ក្រុម​កីឡាម៉ូតូ​ទឹក​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​៥គ្រឿង​ នៃ​ការប្រកួតនៅ​ឯ​ប្រទេសបែលហ្ស៊ិក

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

វីតាល់ និងមីជាតិ នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម