ជីវិតកម្សាន្ដ
G-Dragon ប្រែប្លែក បើប្រៀបធៀបនឹងកាលបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីស
កាលពីថ្មីៗនេះ តារាចម្រៀងរ៉េប G-Dragon ដែលបានបាត់មុខពីវិថីសិល្បៈអស់មួយរយៈធំ បានបង្ហាញមុខជាសាធារណៈសារជាថ្មី ក្នុងនាមជាតារា Kpop។ លោកបានបង្ហាញវត្តមាននៅក្នុងកម្មវិធីបើកបង្ហាញ សារមន្ទី Leeum Museum of Art នៅក្នុងទីក្រុងសេអ៊ូល។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលទៀតនោះគឺ ការលេងស្ទាយ៍តែងខ្លួនរបស់ G-Dragon ដែលមានភាពទាក់ទាញ និងប្លែកជាខ្លាំង។ ពិសេស តារាប្រុសរូបនេះ មិនធ្វើឲ្យអ្នកគាំទ្រខកបំណងទេ ជាមួយនឹងស្ទាយ៍ប្រ៊េនប្រចាំខ្លួនគឺ Chanel ដោយមួយតួខ្លួនលោកគឺស្រោបដោយប្រ៊េនម៉ាកល្បីនេះ។

មិនតែប៉ុណ្នោះ ការបង្ហាញខ្លួនលើកនេះ ហ្វេនៗសង្កេតឃើញថា GD តែងខ្លួនបែបសុភាពជាងមុន ដែលធ្វើឲ្យរូបលោកមើលទៅឃើញសម្រស់ក្មេងជាងមុន។ អមជាមួយនឹងការលេងម៉ូតសក់បែបវែងផងនោះ ធ្វើឲ្យតារារ៉េបរូបនេះ កាន់តែមានភាពទាក់ទាញ។
លើសពីនោះ មហាជនបានប្រៀបធៀបរូបលោក ទៅនឹងការបង្ហាញខ្លួនលើកមុននៅប៉ុស្តិ៍ប៉ូលីស គឺឃើញថា លោកមានការផ្លាស់ប្ដូរយ៉ាងអស្ចារ្យ មើលសឹងមិនដឹងថាជាមនុស្សតែមួយ ហើយលោកក៏កើនសម្រស់ក្មេងជាងមុន១០ឆ្នាំផងដែរ៕



-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


