Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុសប្រធានាធិបតីអាមេរិក សារភាពទោសកំហុសពីបទគេចពន្ធ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃសុក្រទី៦ខែកញ្ញាឆ្នាំ២០២៤, ពេលនេះ លោក ហាន់ធើ បៃដិន ដែលជាកូនប្រុសរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន សុខចិត្តសារភាពទោសកំហុសហើយ ចំពោះការចោទប្រកាន់ពីបទគេចពន្ធ។

នៅខែធ្នូឆ្នាំមុន លោក ហាន់ធើ ត្រូវចោទប្រកាន់ពីបទគេចពន្ធចំនួន៩ករណី ពេលដែលគាត់កំពុងប្រើប្រាស់គ្រឿងញៀន និងមានជីវិតដ៏ហ៊ឺហាចាយខ្ជះខ្ជាយ ប៉ុន្តែកាលនោះលោកមិនទទួលស្គាល់កំហុសឡើយ។

លោក ហាន់ធើ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចោទប្រកាន់លើលោក ហាន់ធើ រួមមានបទព្រហ្មទណ្ឌចំនួន៣ករណីនិងបទមជ្ឈិម៦ករណីដូចជាការគេចពន្ធ ការមិនបង់ប្រាក់ ខកខានមិនដាក់ឯកសារ និងផ្តល់ចម្លើយក្លែងក្លាយជាដើម។

យោងតាមរដ្ឋអាជ្ញា លោកហាន់ធើ មានជាប់ពាក់ព័ន្ធក្នុងគម្រោងគេចវេះពីការបង់ពន្ធលើប្រាក់ចំណូល១.៤លានដុល្លារចន្លោះឆ្នាំ២០១៦ដល់២០១៩។

ក្នុង​អំឡុង​ពេល​នោះ លោក ហាន់ធើ បាន​បម្រើការ​នៅ​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ថាមពល​អ៊ុយក្រែន Burisma និង​ក្រុមហ៊ុន​ចិន CEFC China Energy Co Ltd ហើយប្រសិនបើត្រូវបានកាត់ទោសមែន ​គាត់​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អតិបរមា ១៧ ឆ្នាំ។

ទន្ទឹមនឹងនេះដែរ លោក ហាន់ធើ ត្រូវបានកាត់ទោសពីបទចោទប្រកាន់ពាក់ព័ន្ធការកាន់កាប់កាំភ្លើងនៅរដ្ឋ Delaware ហើយអាចជាប់ពន្ធនាគាររហូតដល់ទៅ២៥ឆ្នាំ ក្នុងករណីនៅឯសវនាការដែលគ្រោងធ្វើនៅខែវិច្ឆិកា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោកបៃដិន ប្តេជ្ញាមិនលើកលែងទោសឲ្យ កូនប្រុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម