ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចង់ប្តូររដ្ឋធានីចេញពី តេហេរ៉ង់
រដ្ឋធានីសេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសអ៊ីរ៉ង់ គួរតែប្តូរទៅតំបន់ឆ្នេរជិតឈូងសមុទ្រពែក្សវិញ ព្រោះវាស្ថិតនៅជិតផ្លូវពាណិជ្ជកម្មសំខាន់ៗ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីថ្មីលោក Masoud Pezeshkian និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃអាទិត្យទី៨ខែកញ្ញាឆ្នាំ២០២៤។

លោក Pezeshkian និយាយថា «ទីក្រុងតេហេរ៉ង់ កំពុងប្រឈមនឹងបញ្ហាដែលយើងមិនអាចដោះស្រាយបាន ហើយជម្រើសមានតែមួយគត់ នោះគឺត្រូវប្តូររដ្ឋធានីតែម្តង។ ទីតាំងរបស់តេហេរ៉ង់ ស្ថិតនៅភាគខាងជើងប្រទេស ជាហេតុធ្វើឲ្យទីក្រុងនេះ មិនអាចបន្តក្តាប់តំណែងជារដ្ឋធានីនិងការអភិវឌ្ឍលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច ទៀតបាន។
លោកបន្តថា «ប្រទេសមិនអាចរីកចម្រើនបានទេ បើនៅតែប្រើវិធីសាស្ត្របច្ចុប្បន្ន។ អ៊ីរ៉ង់នឹងបាត់បង់សមត្ថភាពប្រកួតប្រជែង ប្រសិនបើខ្លួននៅតែបន្តនាំយកវត្ថុធាតុដើមពីកំពង់ផែនិងតំបន់ភាគខាងត្បូង ដឹកជញ្ជូនទៅទីក្រុងតេហេរ៉ង់ ហើយកែច្នៃវាទៅជាផលិតផល រួចបញ្ជូនត្រឡប់ទៅភាគខាងត្បូងវិញ ដើម្បីនាំចេញ។

មិនត្រឹមប៉ុណ្ណឹង លោក Pezeshkian សង្កត់ធ្ងន់ថា ស្ថាប័នរដ្ឋទាំងអស់ ក៏នឹងត្រូវប្តូរទីតាំងទៅកាន់រដ្ឋធានីថ្មីដែរ ប៉ុន្តែអ្នកក្រុងមានជម្រើស ចង់ដូរទៅក៏បាន មិនទៅក៏បាន។
យ៉ាងណាក្តី គេមិនច្បាស់ឡើយថាតើ គំនិតនេះអាចទៅរួចឬអត់។

សូមបញ្ជាក់ថា តេហេរ៉ង់ គឺជារដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់តាំងពីឆ្នាំ១៧៨៦មកម្ល៉េះ។ វាមានទីតាំងនៅភាគខាងជើងប្រទេស ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ពីសមុទ្រ Caspian ហើយនេះមិនមែនទើបលើកដំបូងទេ ដែលអាជ្ញាធរអ៊ីរ៉ង់ ស្នើរើរដ្ឋធានីចេញពីទីក្រុងតេហេរ៉ង់។
ជាក់ស្តែង សំណើស្រដៀងគ្នានេះ ក៏ត្រូវបានលើកឡើងក្នុងអាណត្តិប្រធានាធិបតី Mahmoud Ahmadinejad ចន្លោះឆ្នាំ២០០៥ដល់២០១៣ផងដែរ ដោយពេលនោះ សភាបានបោះឆ្នោតបង្កើតក្រុមប្រឹក្សាពិសេសមួយដើម្បីស្វែងរកទីតាំងជំនួស ប៉ុន្តែចុងក្រោយការប្តូរត្រូវបរាជ័យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ បដិសេធការជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


