សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌស្រាវជ្រាវឃាត់ខ្លួនស្រី្ដម្នាក់ ក្រោយបែកធ្លាយវីដេអូហិង្សាគំរាមសម្លាប់លើស្ត្រីម្នាក់
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានស្រាវជ្រាវឃាត់ខ្លួនស្រ្តីម្នាក់ ក្រោយប្រើហិង្សា និងគំរាមសម្លាប់លើស្ត្រីម្នាក់កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅនៅចំណុចខុនដូរ Parkland តាមបណ្តោយផ្លូវលេខ១៩២៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ការស្រាវជ្រាវឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ ៣៦ប៊េ តាមផ្លូវលេខ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បន្ទាប់អំពើហិង្សា និងការគំរាមសម្លាប់នេះបានបែកធ្លាយនៅលើបណ្ដាញសង្គម និងមានការចែករំលែកជាច្រើនទៀតផង។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចប្រាប់អោយដឹងថា ការឃាត់ខ្លួនស្ត្រីសង្ស័យនេះ គឺធ្វើឡើងដោយមានការបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បើកការស្រាវជ្រាវស្វែងរកនារីជើងខ្លាំងរូបនោះ បន្ទាប់ពីប្រើហិង្សា ថែមទាំងគំរាមសម្លាប់លើនារីរងគ្រោះថែមទៀត។

រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្វែងរកឃើញនូវទីតាំងផ្ទះរបស់នារីជាជនសង្ស័យខាងលើ និងឈានដល់ការឃាត់ខ្លួនបាននៅចំណុចខាងមុខផ្ទះលេខ ៣៦ប៊េ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ម៉េង


-
សន្តិសុខសង្គម៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


