សន្តិសុខសង្គម
នរគបាលព្រហ្មទណ្ឌរាជធានី បង្ហាញមុខក្រុមជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធ០៥ករណី មុនបញ្ជូនទៅតុលាការ
កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បើកការស្រាវជ្រាវ បង្រ្កាបឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីសរុប ២៤នាក់ និងក្នុងមានជនជាតិចិនផងដែរ ពាក់ព័ន្ធ០៥ករណីផ្សេងគ្នា យកមកបង្ហាញមុខជាសាធារណៈមុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានី។

ដោយមានការចង្អុលបង្ហាញពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង បញ្ជាដឹកនាំ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ និង លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការងទទួលការងារការិយាល័យកំរិតធ្ងន់ បានអោយលោកនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ អេង សោភា ដឹកនាំកម្លាំងនគរបាល សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និងដោយមានការសម្របសម្រួល ពីលោក ឆាយ ហុង ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំបញ្ហាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយអធិការនគរបាលខណ្ឌមានជ័យ និងស្នងការដ្ឋាននគរបាលខេត្តកំពត។
ករណីទី១ ៖កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦. ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវបង្ក្រាបបាន ០៤ ករណី និងឃាត់ខ្លួនមនុស្សបានចំនួន ១៩ នាក់ ពាក់ព័ន្ធបទល្មើសៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថាន ទម្ងន់ទោស (យកដាវកែច្នៃ កាប់,វាយ និងគប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមផ្នែកខាង ក្រោយ និងកាប់ម៉ូតូជនរងគ្រោះបណ្តាលឲ្យខូចខាតបែកក្បាលម៉ូតូចំនួន០១គ្រឿង) ប្រព្រឹត្តនៅចំណុច មុខខារ៉ាអូខេ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០០ និង ១០ នាទី ជាក្រុមក្មេងទំនើងឈ្មោះក្រុមត្រពាំងឈូក(TPC) ,ក្រុមក្មេងទំនើងឈ្មោះ វត្តសាមគ្គីរង្សី និងក្រុមក្មេងទំនើងចំនួន០២ក្រុមផ្សេងទៀត។

ករណីទី២ ៖កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩ និង ៤៨នាទី មានករណី ប៉ុនប៉ងឃាតកម្ម និងកាន់ កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុច មុខអគារដឺភីក ក្នុងរថយន្តព្រុស ផ្លូវក្រសួងការ បរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីទី៣៖ ករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទ ម៉ាកIphone ១៧ Pro Max ពណ៌ទឹកប្រាក់) កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៦វេលា ម៉ោង០៨និង១០នាទី នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។




ករណីទី៤ ៖ កាលពីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង ១២ និង០០ នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល បានស្រាវជ្រាវបង្ក្រាបករណី អំពើលួចម៉ូតូ ម៉ាកហុងដា Scoopyពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក លេខ ភ្នំពេញ 1HH-៣៨០៧។
ករណីទី៥៖ កាលពីថ្ងៃទី០៩-០២-២០២៦ វេលាម៉ោងប្រហែល១៥ និង ៣០នាទី មានករណី ហិង្សា ដោយចេតនា និង បង្ខាំងមនុស្សដោយខុសច្បាប់ (វាយដោយកណ្តាប់ដៃ ចាប់បង្ខំមនុស្សចូលក្នុងរថ យន្ត បង្ខាំងបង្ខំឲ្យផ្តិតមេដៃលើឯកសារ) នៅចំណុចបុរីវិមានភ្នំពេញ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង២៤នាក់ រួមជាមួយនិងវត្ថុ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌរាជធានីបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


