ព័ត៌មានជាតិ
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទទៅតុលាការផ្តន្ទាទោស
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃនេះបញ្ជូនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទទៅតុលាការផ្តន្ទាទោសក្រោយពីកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកបានឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញវេលាម៉ោង២៣:៣០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១រួចមក។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ដែលឃាត់ខ្លួនមានឈ្មោះ ៖១.ឈ្មោះ ថា ប៊ុនថង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ។ ២.ឈ្មោះ ប្រាក់ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា ផ្លូវលំ ក្រុមទី០៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

កម្លាំងជំនាញអាវុធហត្ថបានឲ្យដឹងបន្តថា នៅវេលាម៉ោង២៣:៣០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌទួលគោកបានចេញល្បាតដើម្បី បង្ការ បង្ក្រាប បទល្មើសនៅក្នុងភូមិសាស្ត្ររបស់ខ្លួន លុះដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យទាំង០២នាក់ កំពុងជិះម៉ូតូយ៉ាងលឿន ដោយមានការសង្ស័យ កម្លាំងល្បាតក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់យកមកសួរនាំនៅមូលដ្ឋានអាវុធហត្ថខណ្ឌ។
ក្រោយពេលសាកសួរជនសង្ស័យទាំង០២នាក់បានសារភាពឲ្យដឹងថា ពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងបានសម្រេច នៅម្ដុំគល់ស្ពានស្ទឹងមានជ័យ ហើយក៏មានគេដេញតាមពីក្រោយទើបពួកគេជិះគេចខ្លួនដល់ចំណុចកើតហេតុក៏ត្រូវសម្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យទាំង០២ខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនិតិវិធីច្បាប់នៅថ្ងៃនេះ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


