កីឡា
លោក Simeone ថា ការនាំយក Gallagher មករួមក្រុមជារឿងត្រឹមត្រូវបំផុត
លោក Diego Simeone គ្រូបង្វឹកក្លិប Atletico Madrid ចាត់ទុកការនាំយកខ្សែបម្រើអង់គ្លេស Conor Gallagher មកចូលរួមបានក្លាយជាសក្តានុពលក្នុងរដូវកាលថ្មី។

កីឡាករ Conor Gallagher បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងនៅក្នុងក្របខណ្ឌ LaLiga ក្នុងជ័យជម្នះ ៣-០ លើក្រុម Valencia កាលពីថ្ងៃអាទិត្យ ហើយជួយឲ្យក្រុម Atletico Madrid ឡើងមកឈរលេខ២ ក្នុងតារាងពិន្ទុពានរង្វាន់ LaLiga។
លោក Diego Simeone បាននិយាយថា ៖«Gallagher បានមកជាមួយទីនេះជាមួយភាពរីករាយយ៉ាងខ្លាំង។ យើងត្រូវការកីឡាករប្រភេទនេះ នៅក្នុងតំបន់បម្រើ ជាពិសេសគាត់ធ្វើឲ្យក្រុមយើងកាន់ប្រសើរជាងមុន។ គាត់តែងតែប្រឹងអស់ពីសមត្ថភាពក្នុងគ្រប់គ្រងស្ថានភាពក្នុងការប្រកួត»។

លោក Diego Simeone គ្រូបង្វឹកក្រុម Atletico Madrid បានពេញចិត្តយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធចំណូលថ្មី Alvarez ដែលនាំយកមកក្នុងរដូវថ្មីនេះ។ ខ្សែប្រយុទ្ធ Alvarez បានស៊ុតបញ្ចូលទីនៅនាទី៩៣ ជាគ្រាប់បាល់ដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញក្រោយចាកចេញពីក្រុម Manchester City។
គ្រូបង្វឹករបស់ Atletico បានបន្ថែមថា ក្នុងតំបន់ការពារកាន់តែរឹងមាំក្រោយនាំយកខ្សែការពារ Robin Le Normand មកចូលរួម។ គិតត្រឹមសប្ដាហ៍ទី៥ ក្នុងពានរង្វាន់ LaLiga ក្រុម Atletico Madrid កំពុងឈរនៅលេខ២ ក្នុងតារាងពិន្ទុ ក្រោយប្រកួត៥លើក ឈ្នះ៣ ស្មើ២ មាន១១ពិន្ទុ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


