កីឡា
លោក Simeone ថា កីឡាករញុះញង់អ្នកគាំទ្រឲ្យមានកំហឹងគួរតែពិន័យ
ការប្រកួតសប្ដាហ៍ទី៨ លីគកំពូលអេស្ប៉ាញ LaLiga រវាងក្រុម Atletico Madrid និងង Real Madrid ត្រូវបានផ្អាកអស់រយៈពេលជាង២០នាទី ក្រោយអ្នកគាំទ្របានគប់វត្ថុផ្សេងៗទៅលើទីលាន។

អ្នកចាត់ការក្រុម Atletico Madrid លោក Diego Simeone បាននិយាយថា អ្នកគាំទ្រដែលបានគប់វត្ថុទៅលើទីលាន បណ្តាលឲ្យការប្រកួតត្រូវបានផ្អាកអស់រយៈពេលជាង២០នាទីគួរតែត្រូវបានពិន័យ។ ចំពោះកីឡាករដែលបានធ្វើសកម្មភាពបែបឌឺដង និងបញ្ឆេះកំហឹងដល់អ្នកគាំទ្រ ក៏គួរតែទទួលបានការពិន័យដូចគ្នា។
រឿងរ៉ាវនេះបានកើតឡើងនៅពេលកីឡាករ Eder Militao របស់ Real Madrid បានធ្វើអបអរការស៊ុតបញ្ចូលទីរបស់ខ្លួននៅនាទី៦៤ នៅពីមុខកន្លែងអ្នកគាំទ្ររបស់ Atletico Madrid ពេលនោះអ្នកគាំទ្រមានទីតាំងអង្គុយនៅផ្នែកខាងក្រោមបានគប់វត្ថុចូលទីលានសំដៅទៅកាន់អ្នកចាំទី Thibaut Courtois។

លោក Diego Simeone បាននិយាយថា ៖«តាមគំនិតខ្ញុំ អ្នកដែលប្រព្រឹត្តឧប្បត្តិហេតុគួរតែត្រូវបានដាក់ទណ្ឌកម្មពីក្លិប។ យើងមិនត្រូវការប្រភេទមនុស្សទាំងនេះទេ។ យើងត្រូវការមនុស្សដែលរួមដំណើរជាមួយយើង និងគាំទ្រយើង។ ចំពោះអ្នកដែលគប់ដែកកេសចូលទីលាន គួរតែត្រូវបានដាក់ទណ្ឌកម្ម ហើយចំពោះអ្នកដែលបង្កឲ្យមានហេតុការនេះក៏ត្រូវដាក់ទណ្ឌកម្មដែរ»។

ក្លិប Atletico Madrid បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅព្រឹកព្រលឹមថ្ងៃចន្ទ ដោយបានលើកឡើងថា ពួកគេបានកំណត់អត្តសញ្ញាណអ្នកគាំទ្រម្នាក់រួចហើយ ដែលបានគប់វត្ថុផ្សេងៗលើទីលាន ហើយកំពុងធ្វើការជាមួយប៉ូលិសដើម្បីកំណត់អត្តសញ្ញាណអ្នកផ្សេងទៀត ដែលនឹងត្រូវទទួលវិន័យ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


