កីឡា
គ្រូបង្វឹកក្លិប Girona ប្រាប់កូនក្រុមបំភ្លេចរឿងនៅរដូវកាលមុន
ក្នុងរដូវកាលថ្មីនេះក្លិប Girona ធ្វើមិនបានល្អទេ ក្រោយប្រកួត២លើកមិនទាន់អាចស្វែងរកជ័យជម្នះឡើយ។ បច្ចុប្បន្នពួកគេកំពុងឈរនៅលេខ១៨ ក្នុងតារាងពិន្ទុក្នុងពានរង្វាន់ LaLiga។

គ្រូបង្វឹកក្លិប Girona លោក Michel បានប្រាប់បានប្រាប់កូនក្រុមខ្លួនថា ត្រូវតែបំភ្លេចចោលទាំងអស់ អំពីការបញ្ចប់ចំណាត់ថ្នាក់លេខ៣កាលពីរដូវកាលមុន LaLiga ។ លោកចង់ឲ្យកូនក្រុមផ្ដោចលើការប្រកួតក្នុងរដូវកាលថ្មី បន្ទាប់ពីពួកគេទើបតែចាញ់ ក្រុម Atletico Madrid ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ។ រដូវកាលមុនជាពេលវេលាល្អបំផុតរបស់ក្លិប Girona បន្ទាប់ពីពួកគេបញ្ចាប់នៅចំណាត់ថ្នាក់លេខ៣។
លោក Michel បាននិយាយថា ៖«នោះគឺជាបញ្ហាប្រឈមមួយក្នុងនាមជាគ្រូបង្វឹក។ គ្មាននរណាម្នាក់អាចគិតថាគោលដៅរបស់យើងគឺបញ្ចប់ទីនៅលេខ៣ម្តងទៀតនោះទេ។ យើងតែងតែត្រូវបានគេប្រៀបធៀប ប៉ុន្តែវាច្បាស់ណាស់សម្រាប់យើងជាក្រុមដែលត្រូវធ្វើការដោយឯង។ យើងត្រូវបន្តរីកចម្រើន។ យើងមានមោទនភាព ហើយយើងចង់ធ្វើឲ្យកាន់តែប្រសើរជាងឆ្នាំមុន»។

ទោះបីលទ្ធផល២ប្រកួតដំបូងធ្វើមិនបានល្អ ប៉ុន្តែគ្រូបង្វឹកក្លិប Girona លោក Michel នៅតែរំពឹងក្រុមខ្លួននឹងអាចកែប្រែហើយធ្វើបានល្អវិញ។
លោក Michel បានបន្ថែមថា ៖«ខ្ញុំមិនមើលលទ្ធផលខ្លាំងពេកទេ ប៉ុន្តែយើងត្រូវតែលេងឲ្យលឿនជាងមុនក្នុងការប្រកួត ហើយយើងត្រូវតែធ្វើឲ្យល្អ»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


