Connect with us

វប្បធម៌ ជំនឿ

ក្រសួងវប្បធម៌​រៀបចំមហោស្រពជាតិ​សិល្បៈសូនរូប និងសិល្បៈសិប្បកម្​ម ស្តីពី គំនូរឌីជីថល

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន សិល្បករ សិប្បករ ជាពិសេសយុវជនឱ្យបានជ្រាបថា ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួង​នឹង​រៀបចំមហោស្រពជាតិ​សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ស្តីពី គំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព ក្នុងគោលបំណងបំផុស​ស្មារតីយុវជន ចូលរួមប្រឡងប្រជែងរចនាគំនូរបែបឌីជីថល ដើម្បីផ្សព្វផ្សាយ​អំពី​សម្រស់​ នៃភាព​រីក​ចម្រើន​​មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព ដោយប្រើប្រាស់បច្ចេកវិទ្យា​​ ស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ ក្រសួងនឹងតាំងបង្ហាញស្នាដៃសិល្បៈសូនរូប និងផលិតផលសិប្បកម្ម ពីតាមបណ្ដាអង្គការ សមាគម និងសហគមន៍នានា ព្រមទាំងរៀបចំកម្មវិធីឈ្វេងយល់អំពីមូលដ្ឋានគ្រឹះសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងកម្មវិធីផ្សព្វផ្សាយសិល្បៈវប្បធម៌។

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម