ព័ត៌មានជាតិ
មិនគួរមើលរំលង រីសត ៦ កន្លែង ផ្តល់ការស្នាក់នៅស្រស់ស្រាយបែបធម្មជាតិក្នុងខេត្តរតនគិរី
នឹកឃើញដល់កន្លែងដើរលេងកម្សាន្តដែលស្រស់ស្អាតបែបព្រៃភ្នំ ទេសភាពខៀវស្រងាត់ និងចង់បែបលំហែអារម្មណ៍ បោះតង់ មានទេសភាពជុំវិញដោយធម្មជាតិ ច្បាស់ណាស់ថា ភ្ញៀវទេសចរនិងនឹកឃើញដល់ខេត្តរតនគិរីមុនគេ។ ខេត្តភាគឦសានមួយនេះ ជាខេត្តដែលស្រស់ស្អាត មានទាំងកន្លែងលេងកម្សាន្តបែបធម្មជាតិ កែច្នៃ និងទឹកធ្លាក់ជាច្រើនកន្លែង។

ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយពីប្រទេសមានការរីកចម្រើន អភិវឌ្ឍន៍ជាបន្តបន្ទាប់ បានធ្វើឱ្យខេត្តភាគឦសានមួយនេះ មានការប្រែប្រួលមុខមាត់គួរឱ្យកត់សម្គាល់។ ជាក់ស្តែង ដូចជាទីកន្លែងទេសចរណ៍កាន់សម្បូរបែប ព្រៃភ្នំ ទឹកធ្លាក់ ទេសចរណ៍ធម្មជាតិ វប្បធម៌ កែច្នៃ ជាច្រើនកន្លែងផងដែរ។
ជាក់ស្តែង បច្ចុប្បន្នក្រោយរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានដំណើរកម្សាន្តទិសឦសាន គេកត់សម្គាល់ឃើញខេត្តរតនគិរី កាន់តែមានភ្ញៀវទៅលេងកម្សាន្តនៅតាមទីតាំងទេសចរណ៍នានាក្នុងខេត្តជាហូរហែ។

ជាមួយគ្នានេះ ប្រសិនបើភ្ញៀវទេសចរដែលបានទៅដល់ខេត្តរតនគិរី មិនគួរមើលរំលងនូវរមណីយដ្ឋានកែច្នៃ ៦ កន្លែង ដែលមានក្នុងខេត្តឡើយ។
ក្នុងនោះ រមណីយដ្ឋានកែច្នៃ ៦ ទីតាំង មានដូចជា
- ភូមិខ្មែរ រីសត ដែលស្ថិតនៅសង្កាត់កាចាញ ក្រុងបានលុង ចម្ងាយផ្លូវ ៣គីឡូម៉ែត្រ
- គុជវារី រីសត ស្ថិតនៅ ក្នុងស្រុកអូរជុំ ចម្ងាយផ្លូវ ៦គីឡូម៉ែត្រ
- មល្លិកា រីសត មានទីតាំងស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ចម្ងាយផ្លូវប្រមាណ ២គីឡូម៉ែត្រប៉ុណ្ណោះ
- ចំការដូង រីសត ស្ថិតនៅឃុំតឺន ស្រុកកូនមុំ មានចម្ងាយ ១៣គីឡូម៉ែត្រ
- ជាងអេង រីសត កន្លែងកម្សាន្តមួយនេះស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង មានចម្ងាយផ្លូវ ១គីឡូម៉ែត្រប៉ុណ្ណោះ
- ផារ៉ាដាយ រីសត ស្ថិតនៅស្កាត់យក្ខឡោម ក្រុងបានលុង ចម្ងាយផ្លូវ ៦គីឡូម៉ែត្រ
គួរជម្រាបថា ក្រៅពីតំបន់ទេសចរណ៍ខាងលើនេះ ខេត្តរតនគិរី មានរមណីយដ្ឋានធម្មជាតិចំនួន ២២កន្លែង និងរមណីយដ្ឋានវប្បធម៌ចំនួន ២កន្លែងផងដែរ៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


