ព័ត៌មានជាតិ
កំណាត់ផ្លូវសិរីកានៅកោះកុង កំពុងរងការខូចខាតដោយមានជង្រុកធំជ្រៅៗងាយគ្រោះថ្នាក់
កោះកុង ៖ រដូវវស្សាឆ្នាំនេះ ខុសពីឆ្នាំមុន ដោយកំណាត់ផ្លូវសិរីកាប្រវែងប្រមាណ២គីឡូម៉ែត្រ កំពុងរងការខូចខាតដាច់ដុំដោយកន្លែងបង្កដល់ការចរាចរណ៍ធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងអ្នកទេសចរផងដែរ ខណៈផ្លូវ១ខ្សែជាសក្តានុពលខាងផ្នែកទេសចរណ៍។

ផ្លូវកៅសិរីកា ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលកំពុងរងការខូចខាតដែលបង្កការរំខានដល់ការធ្វើដំណើរដឹកជញ្ជូនទិន្នផលនេសាទ និងទៅលេងកម្សាន្តនៅតំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាងពាមក្រសោបជាប់នឹងស្រុកមណ្ឌលសីមា។

តំណាងប្រជាពលរដ្ឋតែងតែអាស្រ័យការបើកបរទៅមក លើកំណាត់ផ្លូវកៅស៊ូនេះ បានត្អូញត្អែរនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ថា ពួកគាត់ពិតជាលំបាកធ្វើដំណើរដោយមានជង្រុកធំជ្រៅៗងាយគ្រោះថ្នាក់ផ្សេងៗ ដូច្នេះពួកគាត់ក៏ស្នើសុំជាថ្មីម្តងទៀតដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ មេត្តាជួយពិនិត្យជួសជុលកែលម្អកៅស៊ូ១ខ្សែនេះ ឱ្យបានល្អប្រសើរងាយស្រួលចរាចរណ៍ឡើងវិញផង។
ពាក់ព័ន្ធបញ្ហាចង់បានផ្លូវល្អងាយស្រួលធ្វើដំណើរ ត្រូវបានលោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង អះអាងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ថា រដ្ឋបាលខេត្តកោះកុង ទទួលយកសំណើរបស់ពលរដ្ឋ ហើយដឹងពីការលំបាកធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចជាអ្នកទេសចរមិនថាតែរដូវវស្សា ឬប្រាំង។

លោកអភិបាលរងខេត្តកោះកុង បន្តទៀតថា មិនយូរនោះទេ ឱ្យតែមេឃរាំងភ្លៀងដាច់គ្រាប់ ក្រុមការងារមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នឹងដាក់គ្រឿងចក្រចុះជួសជុលឲ្យល្អមានសុវត្ថិភាពវិញហើយ ក្រោមគម្រោងអភិវឌ្ឍន៍មូលនិធិកញ្ចប់ថវិការបស់រដ្ឋបាលខេត្ត តាមរយៈការអ៊ុតកៅស៊ូប្រភេទ DBST។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ក៏ឱ្យដឹងដែរថា ក្រុមការងាររបស់លោកនឹងអ៊ុតកៅស៊ូលើកំណាត់ផ្លូវសិរីកាដែលរងខូចខាតមានប្រវែងជិត២គីឡូក្រោម ទទឹង៧ម៉ែត្រ និងកម្រាស់៧ហ៊ុន បន្ទាប់ពីទទួលសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់គុណភាពផ្លូវខាងលើ។
ប៉ុន្តែទោះយ៉ាងណា លោកក៏សុំអធ្យាស្រ័យពីប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ កំពុងជួបការលំបាកធ្វើដំណើរទៅមកលើកំណាត់ផ្លូវ១ខ្សែអំឡុងរដូវវស្សា ដោយសង្ឃឹមថា អ្នកពាក់ព័ន្ធនឹងយោគយល់ពីបញ្ហាប្រឈមដោយសារអាកាសធាតុនេះ។

នៅពេលដែលដឹងដំណឹងថា នឹងមានការជួសជុលផ្លូវជាង២គីឡូម៉ែត្រនេះ ពលរដ្ឋបង្ហាញការរីករាយ ដោយជឿជាក់ថា ពេលជួសជុលហើយនឹងមានសុវត្ថិភាពសម្រាប់ការធ្វើចរាចរណ៍ ពិសេសបង្កើនភាពទាក់ទាញអ្នកទេសចរមកលេងកម្សាន្តនៅខេត្តកោះកុងកាន់តែច្រើន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


