ព័ត៌មានជាតិ
ក្រសួងទំនាក់ទំនងចេញសេចក្តីណែនាំ៧ចំណុចដល់មន្ត្រីរាជការ ក្នុងការប្រឆាំងកូវីដ-១៩
យោងតាមបទបញ្ជា និងសារសំឡេងណែនាំពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីរាត្រីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមធ្វើការណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងគ្រប់អង្គភាព ចំណុះឲ្យក្រសួង ព្រមទាំងមន្ទីរ រាជធានី ខេត្ត ទាំងអស់បន្តអនុវត្តនូវវិធានការណ៍សំខាន់ៗ៧ចំណុចឲ្យខានតែបាន។

ខ្លឹមសារសំខាន់ដែលត្រូវអនុវត្តន៍ដូចខាងក្រោមទី១. ត្រូវបន្តផ្អាកជាបណ្ដោះអាសន្នចំនួន១សប្តាហ៍ នូវបេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ឬការជួបជុំទាំងឡាយ រហូតដល់មានបទបញ្ជាជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល។ អង្គភាពនីមួយៗ អាចរៀបចំជំនួសការងារ មកវិញតាមប្រព័ន្ធអនឡាញ (នៅផ្ទះ )។ ទី២. អង្គភាពទាំងអស់ត្រូវរក្សាទុកតែមន្ត្រីចាំបាច់យ៉ាងច្រើនបំផុតចំនួន១០ភាគរយប៉ុណ្ណោះ ដើម្បីធ្វើការនៅទីស្តីការក្រសួង ។ ក្រៅពីនោះអនុញ្ញាតឲ្យមន្ត្រីរាជការធ្វើការនៅផ្ទះ តាមប្រព័ន្ធអនឡាញ។ ចំពោះបេសកកម្មចុះដោះស្រាយបណ្តឹង និងបេសកកម្មការងារផ្សេងៗទៀត ត្រូវផ្អាកមួយរយៈផងដែរ ដោយរង់ចាំមានការណែនាំជាថ្មី។ ទី៣. រឹតបណ្តឹងសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងនបរិវេណក្រសួង និងច្រកចេញចូល ដោយតម្រូវឲ្យចេញចូលតាមច្រកតែមួយខាងមុខទីស្តីការក្រសួងចំពោះមន្ត្រី ដែលមានភារកិច្ច តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំអង្គភាព ព្រមទាំងចូលរួមពិនិត្យកំដៅ លាងដៃសំអាតនឹងទឹកអាល់កុល និងស្គែន QR Code ទប់ស្កាត់កូវីដ-១៩។ ប្រសិនបើមិនអនុវត្តន៍តាមគោលការណ៍នេះទេ ពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេនទីស្តីការក្រសួងឡើយ។

ទី៤. ត្រូវអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់នូវវិធានការ « ៣កុំ និង ៣ការពារ » តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទី៥. ត្រូវអនុវត្តន៍ វិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតភាពសុវត្ថិភាពបុគ្គល រក្សាអនាម័យជាប្រចាំ ដោយពាក់ម៉ាស អនុវត្តន៍អនាម័យដៃស្អាតជានិច្ច ដោយត្រូវលាងសម្អាតដៃ នឹងសាប៊ូ ឬអាល់កុល។ ទី៦. ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ប្រសិនបើសង្ស័យថា មានប៉ះពាល់កូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យកូវីដ-១៩ ឬមានជំងឺផ្តាសាយដែលសង្ស័យ ត្រូវចូលរួមធ្វើតេស្តវិភាគរកកូវីដ-១៩ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេភ្លាម។ ទី៧. ត្រូវចូលរួមរាយការណ៍ ឬប្រសិនបើមានសំណួរ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥។ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


