ព័ត៌មានជាតិ
គម្រោងរេដបូកកែវសីមា ជួយសហគមន៍ជនជាតិដើមភាគតិចភូមិពូត្រុំ ដាំដុះបន្លែលក់បានថ្លៃ ថែមទាំងមិនពិបាករកទីផ្សារ
តាមរយៈគម្រោងមូលនិធិរេដបូកកែវសីមា បានធ្វើឲ្យសហគមន៍ជនជាតិភាគតិចភូមិពូត្រុំក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ បានដាំដុះបន្លែមិនត្រឹមតែអាចផ្គត់ផ្គង់ទីផ្សារបានធំទូលាយល្អប្រសើរជាងមុន ថែមទាំងអាចលក់បានថ្លៃបានចំណូលកើនឡើងថែមទៀត។

លោក ផល្លី កសិករដាំបន្លែនៅសហគមន៍ជនជាតិភាគតិចភូមិពូត្រុំ ក្នុងសង្កាត់រមនាបានគូសបញ្ជាក់ថា កន្លងទៅការដាំដុះបន្លែនៅក្នុងសហគមន៍ប្រឈមមុខពិបាករឿងទីផ្សារ និងខ្វះបច្ចេកទេសដែលដាំដុះរងការបំផ្លាញពីសត្វល្អិតចង្រៃ។ ប៉ុន្តែក្នុងរយៈពេល ៣ ឆ្នាំនេះ ដោយទទួលបានការគាំទ្រតាមរយៈគម្រោងមូលនិធិរេដបូកកែវសីមា បានផ្តល់បច្ចេកទេសនៃការដាំដុះបន្លែដែលធ្វើឲ្យទិន្នផលកើនឡើងជាងមុន ថែមទាំងមិនពិបាករកទីផ្សារនិងលក់បានថ្លៃថែមទៀត។
លោកបន្តថា សហគមន៍ដាំបន្លែនៅភូមិពូត្រុំដែលមានសមាជិកជាង ៦០ គ្រួសារ បានដាំដុះបន្លែតាមរដូវកាលដូចជាស្ពៃក្តោប ស្បែក្រញាញ់ ការ៉ុត ឆៃថាវ រួមទាំងបន្លែគួបផ្សំផ្សេងទៀតដូចជាម្ទេសអាចម៍សត្វ ស្លឹងងប់ ល្ពៅ ននោង ត្រឡាច និងបន្លែតាមតំបន់មួយចំនួនទៀត។
ដាំដុះលើផ្ទៃដីទំហំជាង ១០០ ម៉ែត្រការ៉េ លោក ផល្លី អះអាងថា ការដាំដុះបន្លែគ្រប់មុខអាចឲ្យលោករកចំណូលបានមួយខែពី ១ លាន ទៅ ២ លានរៀល ដែលចំណូលនេះអាចយកផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈបន្លែដែលដាំដុះដោយធម្មជាតិមិនប្រើប្រាស់ជីគីមី ក៏អាចយកទៅប្រើប្រាស់ហូបក្នុងគ្រួសារប្រកបដោយសុវត្ថិភាពខ្ពស់៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


