ព័ត៌មានអន្ដរជាតិ
ថៃចាប់ខ្លួនពលករចំណាកស្រុកខុសច្បាប់ជាង ២,៥ សែននាក់ ត្រឹមរយៈពេលជាង ៣ ខែ
ក្រសួងការងារថៃ បានឱ្យដឹងថា អាជ្ញាធរថៃបានចាប់ខ្លួនពលករចំណាកស្រុកខុសច្បាប់ ចំនួន ២៥៦ ២១៣ នាក់ ដែលមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកផ្សេងៗរួមមានមីយ៉ាន់ម៉ា ឡាវ វៀតណាម និងកម្ពុជា ត្រឹមរយៈពេល ១០៦ ថ្ងៃ ចន្លោះពីថ្ងៃទី ៥ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកញ្ញានេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ។

ការបង្រ្កាបលើពលករខុសច្បាប់ក្នុងប្រទេសថៃ នេះឡើងតាមផែនការបង្រ្កាប «១២០ ថ្ងៃ»។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ពលករមីយ៉ាន់ម៉ា បានឈរនៅលើកំពូលតារាង ប្រមាណ ១៩៣ ៤៣០ នាក់ បន្ទាប់មកគឺពលករកម្ពុជា ប្រមាណ ៣៩ ៧៣៦ នាក់ ឡាវ ១៥ ២៨១ នាក់ វៀតណាម ១៦២ នាក់ និងពលករចំណាកស្រុកបរទេសផ្សេងៗទៀតប្រមាណជាង ៧ ៦០៤ នាក់។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដដែល ពលករមីយ៉ាន់ម៉ា ១ ១៤៩ នាក់ ឡាវ ២៥៧ នាក់ ពលករខ្មែរ ២៥៩ នាក់ ពលករវៀតណាម ៣១ នាក់ និងកម្មករ ១៣៤ នាក់មកពីប្រទេសផ្សេងទៀត ត្រូវបានកាត់ទោស។

គួរគូសបញ្ជាក់ថា កម្មករដែលគ្មានប័ណ្ណការងារត្រឹមត្រូវ ឬអ្នកធ្វើការក្នុងប្រភេទការងារដែលគ្មានការអនុញ្ញាត ត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ពី ៥ ០០០-៥០ ០០០ បាត។ ពួកគេក៏អាចប្រឈមនឹងការនិរទេស និងបម្រាមធ្វើការរយៈពេល២ឆ្នាំផងដែរ។ ជាមួយគ្នានេះ និយោជកដែលជួលកម្មករបែបនេះ នឹងរងការពិន័យជាប្រាក់ពី ១០ ០០០-១០០ ០០០ បាត/កម្មករ ហើយប្រសិនបើនៅតែប្រព្រឹត្ត ពួកគេនឹងរងការពិន័យជាប្រាក់ពី ៥០ ០០០-២០០ ០០០ បាត រួមទាំងបម្រាមរយៈពេល៣ឆ្នាំ លើការជួលកម្មករចំណាកស្រុក។
បើតាមអង្គការពលកម្មអន្តរជាតិ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសថៃបានក្លាយជាគោលដៅទាក់ទាញសម្រាប់ពលករចំណាកស្រុក ដោយសារប្រាក់ឈ្នួលខ្ពស់គួរសម និងកំណើនសេដ្ឋកិច្ចលឿន។ ជនចំណាកស្រុកទាំងនោះភាគច្រើន ធ្វើការក្នុងជំនាញទាបៗ រួមទាំងការនេសាទ កសិកម្ម សំណង់ ផលិតកម្ម ការងារក្នុងស្រុក និងសេវាកម្មផ្សេងៗទៀត។ លក្ខខណ្ឌបែបនេះ ធ្វើឱ្យថៃក្លាយជាប្រភព គោលដៅ និងប្រទេសឆ្លងកាត់ដ៏សំខាន់ក្នុងតំបន់ សម្រាប់ការជួញដូរបុរស ស្ត្រី និងកុមារ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


