ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ ប្រជាជនថៃរំពឹងឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទំនិញឡើងថ្លៃ និងជម្លោះព្រំដែនជាមួយកម្ពុជា
លទ្ធផលនៃការស្ទង់មតិរបស់ការិយាល័យស្ថិតិជាតិ (NSO) បានរកឃើញថា ប្រជាជនថៃជាង ១/៣ ដែលបានឆ្លើយតប បានរំពឹងឱ្យរដ្ឋាភិបាលដោះស្រាញបញ្ហាទំនិញឡើងថ្លៃ ដែលបង្កើនការចំណាយសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងគ្រប់គ្រងតម្លៃទំនិញប្រើប្រាស់។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការស្ទង់មតិដដែល ធ្វើឡើងចន្លោះពីថ្ងៃទី ១៧-២៣ ខែតុលា កន្លងទៅ ដោយប្រមូលសំណាកពីប្រជាជន ៥ ០០០ នាក់ ដែលមានអាយុ ១៨ ឆ្នាំឡើងទៅ ទូទាំងប្រទេស។
លទ្ធផលបង្ហាញថា អ្នកឆ្លើយតប ៤០,៣% រំពឹងថារដ្ឋាភិបាលនឹងកាត់បន្ថយតម្លៃនៃការរស់នៅ(ការចំណាយប្រចាំថ្ងៃ) និងគ្រប់គ្រងតម្លៃទំនិញប្រើប្រាស់។
ប្រហែល ៣១,៥% រំពឹងថា រដ្ឋាភិបាលនឹងរៀបចំស្ដារសេដ្ឋកិច្ចឡើង, ៣០,៨% សុំឱ្យដោះស្រាយបញ្ហាព្រំដែនថៃ-កម្ពុជា, ១៩,៤% សុំឱ្យដោះស្រាយបញ្ហាកសិកម្មដូចជាការធ្លាក់ចុះនៃតម្លៃដំណាំ និងការបញ្ចុះតម្លៃជី និង ១៨,១% ចង់ឱ្យរដ្ឋបាលដោះស្រាយបញ្ហាគ្រឿងញៀន។
ទាក់ទងនឹងទំនុកចិត្តរបស់ពួកគេលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា អ្នកឆ្លើយតប ៣១% បាននិយាយថាទំនុកចិត្តរបស់ពួកគេខ្ពស់ ៥២,៦% ឆ្លើយថាមធ្យម និង ៣,១% មានទំនុកចិត្តទាប៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


