Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ព​ស៊ូដង់​បើក​ការ​វាយលុក​ដ៏​ធំ​ដើម្បី​ដណ្តើម​យក​រដ្ឋធានី Khartoum វិញ

បានផុស

នៅ

កងទ័ព​ស៊ូដង់​បាន​បើក​ការ​វាយលុក​ដ៏​ធំ​មួយ​ក្នុង​រដ្ឋធានី Khartoum ​ដែល​កាន់កាប់​ដោយ​កង​កម្លាំង​គាំទ្រ​រហ័ស (RSF) ដើម្បី​ដណ្តើម​យក​ដី​វិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពបានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងទីតាំងរបស់ RSF នៅក្នុងរដ្ឋធានី និងភាគខាងជើងនៃទីក្រុង Khartoum ក្នុងការវាយប្រហារដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនខែ។ ក្នុងការ​រាយប្រហារនេះកងទ័ពបានគ្រប់គ្រងស្ពានសំខាន់ៗចំនួនបី រួមទាំងស្ពានពីរដែលតភ្ជាប់ទីក្រុង Omdurman ជាមួយរដ្ឋធានី និងបានកំពុង​បន្តឆ្ពោះទៅកាន់ផ្លូវ Nile ឆ្ពោះ​ទៅកាន់វិមានប្រធានាធិបតីដែលមានផងដែរ។

ទោះបីជាកងទ័ពបានដណ្តើមយកមកវិញនូវមូលដ្ឋានមួយចំនួននៅ Omdurman នៅដើមឆ្នាំនេះក៏ដោយ ដែលតាមរយៈការវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដែលមិនអាចដកកងកម្លាំងជើងគោក RSF ដែល​បាន​បង្កប់នៅក្នុងទីក្រុង Khartoum បានអស់នោះទេ។

(រូបភាព៖ Getty)

សង្គ្រាមស៊ីវិលដ៏បង្ហូរឈាមដែលបានផ្ទុះឡើងក្នុងខែមេសាឆ្នាំ២០២៣ បានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានធ្លាក់ចុះ ដោយកងទ័ពបានបដិសេធមិនចូលរួមកិច្ចពិភាក្សាកាលពីខែមុននៅប្រទេសស្វីស។ ជាមួយគ្នានេះប្រទេសនេះក៏កំពុងជួបប្រទះនូវបញ្ហាផ្សេងទៀត ដូចជាជំងឺអាសន្នរោគ បន្ទាប់ពីគ្រោះទឹកជំនន់ដែលបណ្ដាលឲ្យមនុស្ស៤៣០ស្លាប់៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម