ព័ត៌មានជាតិ
អគ្គព្រះរាជអាជ្ញា ប្ដឹងឧទ្ធរណ៍លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ
អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ លោក អុក សាវុធ បានសម្រេចឱ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ ពាក់ព័ន្ធការសម្រេច ឲ្យជនជាប់ចោទឈ្មោះ នាង សំអូន បើករថយន្តក្នុងស្ថានភាពស្រវឹងបុករះស្លាប់៤នាក់ រងរបួស៤នាក់ នៅចំណុចស្ពានអាកាសឬស្សីកែវជាប់ពន្ធនាគារចំនួន៥ឆ្នាំ ។ នេះបើយោងតាមសេចក្តីប្តឹងឧទ្ធរណ៍ ចុះថ្ងៃទី២៦ ខែកញ្ញា នេះ។

ការសម្រេចប្ដឹងរបស់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ កើតឡើងមិនដល់២ម៉ោងផង ក្រោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឱ្យប្ដឹងឧទ្ធរណ៍លើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យសាលាឧទ្ធរណ៍ពិនិត្យមើលតើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មានទម្ងន់គ្រប់គ្រាន់ តាមច្បាប់ជាធរមានឬនៅ។
នៅក្នុងសេចក្ដីបណ្ដឹងឧទ្ធរណ៍ លោក អុក សាវុធ បានសម្រេចប្ដឹង៖«ត្រង់ចំណុចទាំងមូល នៃសេចក្តីសម្រេចរបស់សាលក្រម ដើម្បីឲ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យ និងសម្រេចពិចារណា ចំពោះសេចក្តីសម្រេចនេះឡើងវិញ ដើម្បីស្វែងរកយុត្តិធម៌ឲ្យភាគីពាក់ព័ន្ធ»។

សូមរម្លឹកថា នៅថ្ងៃទី២៥ ខែកញ្ញា លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងបុករះស្លាប់មនុស្សប្រុសស្រី៤នាក់ និងរងរបួស៤នាក់ នៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ។ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងកាលពីវេលាម៉ោង៦៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដោយបុគ្គលនាង សំអូន បើករថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 គឺស្ថិតក្នុងស្ថានភាពស្រវឹង កំរិតជាតិអាកុល ០.៥៤ មីលីតខ្យល់៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


