Connect with us

ព័ត៌មានជាតិ

សិស្សត្រៀមប្រឡងបាក់ឌុបស្អែក នាំគ្នាទៅអុជធូបបន់ស្រន់ នៅព្រះអង្គដងកើ

បានផុស

នៅ

យុវ​សិស្ស​ប្រុស-ស្រី ជាច្រើន​រយ​នាក់ បាន​នាំ​គ្នា​ទៅ​អុជ​ធូប បន់ស្រន់ នៅ​មុខ​ព្រះអង្គ​ដងកើ តាំងពី​ព្រឹក​ដល់​រសៀល មិនទាន់​អស់​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី កង គន្ធា បាន​ប្រាប់​ថា ថ្ងៃស្អែក នាង​ត្រូវ​ទៅ​ប្រឡង​យក​សញ្ញាបត្រ​បាក់ឌុប ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៨ និង ទី ៩ ខែ​តុលា។

យុវតី​រូបនេះ បញ្ជាក់​ថា «ខ្ញុំ​បាន​ខិតខំ​មើល​មេរៀន​គ្រប់សព្វ​អស់ហើយ ប៉ុន្តែ​នាង​ខ្ញុំ​មក​បន់ស្រន់​បន្ថែម​ទៀត ព្រោះ​ខ្ញុំ​ជឿជាក់​លើ​បារមី​ព្រះអង្គ​ដងកើ នា​មុខ​ព្រះបរមរាជវាំង»។

យុវ​សិស្ស ឧត្តម ភារិទ្ធិ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្មួយប្រុស​មក​បន់ស្រន់​បន្ថែម​ទៀត ព្រោះ​គ្រួសារ​ក្មួយ​ជឿជាក់​តែ​បារមី​ព្រះអង្គ​ដងកើ ជា​រៀង​រហូត​មក។ ដូច្នេះ​ហើយ​ទើប​ក្មួយប្រុស​ឆ្លៀតពេល​មក​អុជ​ធូប​បន់ស្រន់​សុំ​ឲ្យ​បារមី​ព្រះអង្គ​ដងកើ​ស្ថិត​នៅ​ក្នុង​ខ្លួន ដើម្បី​ធ្វើ​ត្រូវ​គ្រប់​វិញ្ញាសា និង​បាន​ជាប់​សញ្ញាបត្រ​បាក់ឌុប។

គួរ​រំលឹក​ថា ថ្ងៃ​ទី ៨ និង ទី ៩ ខែ​តុលា នេះ គឺជា​ថ្ងៃ​ប្រឡង​បាក់ឌុប ដូច្នេះ​ហើយ​ទើប​យុវ​សិស្ស​ប្រុស-ស្រី ជាច្រើន​រយ​នាក់ បាន​នាំគ្នា​មក​បន់ស្រន់​មុខ​ព្រះអង្គ​ដងកើ ព្រោះ​ជា​ជំនឿ​របស់​ពួកគាត់៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម