Connect with us

សេដ្ឋកិច្ច

ផ្ទះចល័ត ច្នៃពីទូកុងតឺន័រ ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរសម័យថ្មី

បានផុស

នៅ

ខណៈពិភពលោកកំពុងតែវិវត្តទៅមុខឥតឈប់ឈរ ការរស់នៅរបស់មនុស្សក៏មានការផ្លាស់ប្ដូរទៅតាមសម័យកាលទំនើប ការច្នៃប្រឌិតជាចំណែកមួយដែលមិនអាចខ្វះខាតបានទាក់ទងនឹងការរស់នៅរបស់មនុស្សជាតិផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយនោះដែរ គេសង្កេតឃើញថា សិប្បកម្មកែច្នៃផ្ទះចល័តចេញអំពីទូកុងតឺន័រ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏ហាក់សម្បូរបែប និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មនុស្សខ្មែរសម័យថ្មី ទាំងការរស់នៅ និងការធ្វើអាជីវកម្មផ្សេងៗ​ ដោយចាប់ផ្ដើមពីការកែច្នៃផ្ទះ និងភោជនីយដ្ឋាន តាមរយៈទូកុងតឺន័រនេះជាដើម។

ជាម្ចាស់សិប្បកម្មផ្ទះចល័ត ខេអេច កុងទីន័រ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ឡៃ សុធា បានប្រាប់ កម្ពុជាថ្មីថា  គ្រួសាររបស់លោកបានចាប់ផ្ដើមអាជីវកម្មសាងសង់ផ្ទះចល័តចេញអំពីទូកុងតឺន័រនេះ ចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។

លោកបន្តថា ដំបូងឡើយ ការបើកដំណើរការសិប្បកម្មផ្ទះចល័តនេះ ហាក់ពុំសូវទទួលបានការចាប់អារ​ម្មណ៍ពីសំណាក់ម្ចាស់អាជីវកម្មផ្សេងៗទៀត ដូចជា៖ ហាងកាហ្វេ ភោជនីយដ្ឋាន និងផ្ទះសំណាក់ ក្នុងការបញ្ជាទិញប្រភេទផ្ទះចល័តនេះប្រើប្រាស់ក្នុងអាជីវកម្ម នោះឡើយ។

ម្ចាស់សិប្បកម្មរូបនេះ បន្ថែមទៀតថា ទើ​បតែចូលមកដល់ឆ្នាំ ២០២០ ស្របពេលដែលពិភពលោកកំពុងតែបានឱ្យតម្លៃខ្ពស់ទៅការច្នៃប្រឌិត ឬគេអាចហៅបានថា «នវានុវត្តន៍» ដែលគេសង្កេតឃើញថាមនុស្សនាសតវត្សទី២១នេះ ចាប់អារម្មណ៍ខ្លាំងរាល់ការច្នៃប្រឌិតមិនថាតែ ហាងកាហ្វេ ភោជនីយដ្ឋាន ​និងផ្ទះសំណាក់ ប៉ុណ្ណោះទេ។

ផ្ទុយទៅវិញ សិប្បកម្មផ្ទះចល័តរបស់លោក ក៏បានទទួលបានការកម្មុងទិញប្រភេទផ្ទះចល័តពីទូកុងតឺន័រ ច្នៃចេញជាសាលាមួយចំនួនទៅតាមអង្គការក្រៅរដ្ឋាភិបាល ដោយច្នៃទូកុងតឺន័រនេះ ចេញជាសាលារៀន បានយ៉ាងល្អប្រណិតដោយមិនបាច់ចំណាយពេលវេលា និងថវិកាច្រើន ថែមទៀតផង។

លោក ឡៃ សុធា បានប្រាប់ឱ្យដឹងទៀត សិប្បកម្មរបស់លោកនាពេលបច្ចុប្បន្ននេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ ដែលក្នុងមួយខែ សិប្បកម្មរបស់លោកអាចការច្នៃផ្ទះចល័តចេញពីទូកុងតឺន័រ ប្រមាណជាង១០​គ្រឿង ទៅតាមបណ្ដារាជធានី-ខេត្ត មួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ៩ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង១១ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម