ព័ត៌មានជាតិ
គេចោទថាសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ៖ លោក ប៉ែន បូណា សួរទៅវិញថា តើពួកគេចង់ផ្តល់គំរូអ្វីឱ្យពិតប្រាកដដល់កម្ពុជា?
ក្រោយមានក្រុមជនបរទេសមួយចំនួន ស្រែកថាសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ លោក ប៉ែន ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចោទសួរទៅកាន់ក្រុមទាំងនោះវិញថា តើពួកគេចង់ផ្ដល់គំរូអ្វីឱ្យពិតប្រាកដដល់កម្ពុជា?

ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល ចោទសួរទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានរំដោះជីវិតខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ស្ទើរផុតពូជរហូតនាំប្រទេសមកដល់សម័យកាលសម្បូរសប្បាយដូចបច្ចុប្បន្ន ទាល់តែកើតសង្គ្រាមកាប់សម្លាប់គ្នាបង្កវិនាសកម្មផ្តាច់ផ្តិលជីវិតមនុស្សស្ទើរមិនលស់ថ្ងៃដែលកំពុងកើតមានក្នុងបណ្តាប្រទេសមួយចំនួនដូចសព្វថ្ងៃទើបហៅថា ស្ថានភាពសិទ្ធិមនុស្សដើរទៅមុខឬ? លោក បានអះអាងថា កម្ពុជាឈានឆ្ពោះទៅមុខជានិច្ចមិនបែរថយក្រោយឡើយ។

បន្ថែមពីនេះ លោក ប៉ែន បូណា បានបន្តចោទសួរថា គ្រាន់តែកម្ពុជាចាត់វិធានការផ្លូវច្បាប់ប្រឆាំងមនុស្សមួយក្តាប់តូចដែលប៉ុនប៉ងបង្កចលាចលសង្គម និងប៉ុនប៉ងបំផ្លាញសុខសន្តិភាព ដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស បែរជាស្រែកថាព្រួយបារម្ភនិងថ្កោលទោសអំពីការរឹតត្បិតសេរីភាព និងការរំលោភសិទ្ធិមនុស្ស?
«តើគេចង់ឱ្យខ្មែររស់ក្នុងសន្តិភាពឬក្នុងភ្លើងសង្គ្រាម? តើប្រទេសណាមានលំហសម្រាប់មនុស្សបំពានច្បាប់?» នេះជាសំណួរដែលលោក ប៉ែន បូណា បន្តចោទសួរបន្តទៀត។

ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សម្ដែងការហួសចិត្តនៅត្រង់ថា គ្រាន់តែដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីលើកកម្ពស់គុណតម្លៃអ្នកសារព័ត៌មាន គេបែរទៅជាសម្តែងការព្រួយបារម្ភ ខណៈដែលអ្នកបង្កើតនិងបង្ហោះព័ត៌មានក្លែងក្លាយ ប្រឌិត ញុះញង់ពេញបណ្តាញសង្គម បែរជានាំគ្នាការពារទៅវិញ។ ទន្ទឹមនឹងការសម្ដែងការហួសចិត្ត លោក ប៉ែន បូណា បានចោទសួរបន្ថែមថា តើគេចង់លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈនិងផ្តល់ព័ត៌មានពិតឬចង់ឱ្យចេះតែភាសាញុះញង់ ប្រឌិត បំផ្លើសបំភ្លៃ និងមួលបង្កាច់?
លោក ប៉ែន បូណា បានអំពាវនាវឱ្យ ប្រជាពលរដ្ឋខ្មែរពិចារណាដើម្បីយល់ទាំងអស់គ្នា ហើយរួមគ្នាកសាងប្រទេសជាតិឱ្យបានរីកលូតលាស់ទៅមុខជានិច្ចក្រោមម្លប់សុខសន្តិភាពដែលរកបានដោយលំបាកលំបិនបំផុត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


