Connect with us

ជីវិតកម្សាន្ដ

លោក ដួង សុខគា បារម្ភការប្រើភាសាជាតិ អាចនឹងក្លាយចេញពីក្រឹត្យក្រមវេយ្យាករណ៍

បានផុស

នៅ

តារាប្រុសពហុជំនាញលោក ដួង សុខគា បានបង្ហាញក្តីព្រួយបារម្ភ ខណ:ដែលបច្ចុប្បន្នសង្កេតឃើញថា ការប្រើភាសាជាតិអាចនឹងក្លាយចេញពីក្រឹត្យក្រមវេយ្យាករណ៍ ខណ:កន្លងមកនៅលើបណ្តាញសង្គមមានការចេញវីដេអូ រួមទាំងអ្នកអធិប្បាយជូនដំណឹងផ្សេងៗផង លែងខ្វល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតលោកដួង សុខគា ជារឿយៗតែងចេញសារដាស់តឿនអារម្មណ៍កូនខ្មែរ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ត្រូវចូលរួមថែរក្សាភាសាជាតិ អក្សរជាតិ ដោយគោរពនិងថែរក្សាឱ្យបានគង់វង្សក្នុងតម្លៃខ្ពស់។

យ៉ាងណាមិញ នេះពុំមែនជាលើកទីមួយទេ ដែលតារាប្រុសលោក ដួង សុខគា ចេញមុខបំផុសស្មារតីដល់យុវជន ដែលជាកូនខ្មែរគ្រប់រូបត្រូវនាំគ្នាចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និង ភាសាជាតិអក្សរជាតិ ដែលជាកេរតំណែលមរតកដូនតាខ្មែរ។

ជាការអំពាវនាវ លោក ដួង សុខគា រៀបរាប់ថា “បងប្អូនអ្នកស្នេហាអក្សរជាតិទាំងឡាយជាទីគោរព ពេលវេលានេះ មានតែយើងទេ ដែលត្រូវតែស្ម័គ្រជួយគ្នាម្នាក់បន្តិច ទប់ខ្លះ ពន្យល់ខ្លះ បើមិនច្នោះការប្រើភាសាជាតិយើង អាចនឹងក្លាយរង្គើររបូតចេញពីក្រឹត្យក្រមវេយ្យាករណ៍​អស់ហើយ។

តារាពហុជំនាញរួបនេះ លើកឡើងបែបនេះ ដោយសារតែសង្កេតឃើញ ការផលិតមាតិកាវីដេអូ រួមទាំងអ្នកអធិប្បាយជូនដំណឹងផ្សេងៗផង លែងខ្វល់ពីរឿងខុសត្រូវអស់ហើយ។

កត់សម្គាល់ដែរថា តារាពហុជំនាញអាចលេងបានគ្រប់ទម្រង់ទាំងសម័យ និងបុរាណ ដួង សុខគា ជារឿយៗលោកតែងបង្ហាញពីឆន្ទ:បំផុសស្មារតីដល់យុវ ជនដែលជាកូនខ្មែរគ្រប់រូបត្រូវនាំគ្នាដើម្បីចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិអក្សរជាតិដែលជាកេរ្តិ៍តំណែលមរតកដូនតាដ៏ល្អផូរផង់របស់ខ្មែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម