Connect with us

ព័ត៌មានជាតិ

ពីមុន​ជួយ ១ លាន​ដុល្លារ ឧកញ៉ា ឡេង ណាវ៉ាត្រា​ប្រកាស​បរិច្ចាក​ថវិកា ៣ លាន​ដុល្លារ​ទៀត ជួយ​រដ្ឋាភិបាល​ដោះស្រាយជំងឺកូវីដ

បានផុស

នៅ

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ប្រកាស​ផ្តល់ថវិកា ៣ លានដុល្លារ​ ដល់​រដ្ឋាភិបាល តាមរយ:សម្ដេចតេជោហ៊ុន សែនដើម្បីទប់ស្កាត់ជំងឺ covid 19។

នៅ​លើ​បណ្តាញ​សង្គម​មុននេះ អ្នក​ឧកញ៉ា​ដែល​អតីត​ជាពលករ​ថ្លែងពីទឹកចិត្ត​ស្រលាញ់​ជាតិ​អស់ពីបេះដូងថា “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅ​ចាយ​ឯណាដែរ។ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ឧកញ៉ា បាន​បន្ថែម​ទៀត​ថា “មិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង”។

គួរ​បញ្ជាក់​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រាគ្រុប ធ្លាប់​បានបរិច្ចាកទឹកប្រាក់ចំនួន ១លានដុល្លារ ចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧកញ៉ាវ័យក្មេង​រូប​នេះ តែងតែ​លេចមុខ​ក្នុង​កម្មវិធី​បរិច្ចាកថវិកា​ជួយ​ដល់​សង្គម និង​កាកបាទក្រហមកម្ពុជា។ កន្លង​ទៅ​ក៏ធ្លាប់​បរិច្ចាគថវិកាចំនួន ៦០ម៉ឺនដុល្លារ ព្រមទាំងអង្ករ ៥០តោន ចូលរួមជាមួយសម្ដេចតេជោ ជួយដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម