Connect with us

ព័ត៌មានជាតិ

ប្រធានតុលាការធម្មនុញ្ញថៃ  កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា

បានផុស

នៅ

លោកសាស្ត្រាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។ លោកប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរដូច្នេះ ក្នុងពេលដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ  លោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួប លោកសាស្ត្រាចារ្យបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។ 

 លោកសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់លោកមានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមអំពីការអនុវត្តមុខងាររបស់ស្ថាប័នកំពូលមួយនេះ។ 

ជាការឆ្លើយតប សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា និងថៃ រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ និងការពារជាតិ។

សម្ដេចបវរធិបតី បានស្វាគមន៍ការបង្កើនទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ដែលនឹងរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ប្រជាសហគមន៍ការពារធម្មជាតិចំបក់ ខេត្តកំពង់ស្ពឺ អាចរកចំណូលក្នុងរង្វង់១០ម៉ឺនរៀល ក្នុង១ថ្ងៃ ពីរបរដកហូតឬស្សីធម្មជាតិ               

ជីវិតកម្សាន្ដ៥ នាទីutes មុន

តួជើងចាស់ក្បាច់គុនចិន លោតពីលើអគារសម្លាប់ខ្លួន ព្រោះវិបត្តិផ្លូវចិត្ត

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អ្នកជំនាញថៃ៖ ការបិទព្រំដែនអាចប៉ះពាល់ធ្ងន់ដល់អាជីវកម្មថៃ បើគិតពីរយៈពេលវែង

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​ខឹង​បក្ស​ខ្លួន​បន្ត​​ស្ថិតក្នុងរដ្ឋាភិបាលចម្រុះដឹកនាំ​ដោយភឿថៃ សមាជិក​​សភាប្រកាស​​​លាឈប់​

សេដ្ឋកិច្ច១២ នាទីutes មុន

អាកាសចរណ៍ចិន Global X Airlines គ្រោងបើកដំណើការនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២​ ឈ្មោះ សេពផេត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រកាសថា អ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រម​លើឈប់បាញ់ហើយ តែទីក្រុងតេហេរ៉ង់ ថា មិនពិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ចេញមុខគំរាមសងសឹកអាមេរិក ជាមួយកម្លាំងដ៏ខ្លាំងបំផុត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន៖ មូលហេតុ​មិន​ជួយ​អ៊ីរ៉ង់​ ព្រោះ​ពលរដ្ឋ​អ៊ីស្រាអែល​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម