KPT+
រឿងល្អៗ ដែលចូលមកជីវិតយើង មិនដែលបានមកដោយងាយស្រួលទេ
មិនថាយើងរៀនបានប៉ុន្មានពីសៀវភៅ ពីគ្រូនិយាយប្រាប់ ពីអ្នកដទៃដើរមុនយើង នៅតែមានភាពខុសគ្នាខ្លាំងរវាងបទពិសោធន៍គេនិងសម័យយើង ហើយខុសពន់ពេករវាងភាពជាក់ស្តែងពេលសាកល្បងនិងទ្រឹស្តីសៀវភៅ។
ចំណុចខាងក្រោមបង្ហាញថាមេរៀនសំខាន់ៗមួយចំនួននៅក្នុងជីវិតដែលមនុស្សរៀនត្រូវរៀនដោយខ្លួនឯង និងរៀនពីការងារលំបាកៗ៖
១ រឿងល្អ ៗ ដែលចូលមកមិនដែលបានដោយងាយស្រួលទេ

ប្រសិនបើចង់មានជីវិតល្អ ជាទីកោតគោរព មានអាជីពច្បាស់លាស់ ចូរលាចាកភាពរវើរវាយដែលមានតែទ្រឹស្តីសូត្រតាមសៀវភៅ ហើយងាកមកខិតខំនិងវិនិយោគជាមួយការលំបាក ការបាត់បង់ និងការឈឺចាប់។ សំណាងមិនមានទេ មានតែលទ្ធផលពីការព្យាយាម ព្រោះបើថ្ងៃមួយយើងមានឱកាសអាចធ្វើការមួយល្អធំដុំឬកើតមកមានទ្រព្យច្រើន តែបើធ្វើអ្វីក៏មិនលុះ យើងនឹងបរាជ័យទៅថ្ងៃមុខ។ អាជីពដែលជោគជ័យលឿនៗមិនមានឬសគល់ពិត មុខតែដួលរលំហើយពិបាកស្តារ។ ត្រូវកសាងគ្រឹះរឹងមាំសិន ចាំចង់បានខ្ពស់ព្រោះសំណង់ពឹងគ្រឹះ មនុស្សពឹងបទពិសោធន៍។ រើសយកការងារកុំយកប្រាក់ខែជាធំព្រោះប្រាក់ខែខ្លះគេឱ្យច្រើនព្រោះតែយើងត្រូវធ្វើការដែលផ្ទុយពីការរៀនសូត្រឬគ្មានឱកាសរៀនអ្វីថ្មីហើយពេលអត់ពីនោះ យើងនឹងមានបញ្ហា។
២ ព្យាយាមបន្ថែមជានិច្ច

សូម្បីតែនៅពេលដែលយើងមានអារម្មណ៍ថា បានជោគជ័យហើយក៏បុគ្គលជោគជ័យមិនដែលឈប់ស្ងៀមទេ។ ពួកគេត្រៀមខ្លួនរៀនអ្វីថ្មីហើយមិនងប់ងល់នឹងជោគជ័យចាស់ដាច់ខាត។ អត្តពលិកម្នាក់ អាចទៅនាំមុខការប្រណាំងទាំងមូលនៅថ្ងៃនេះហើយចាញ់នៅថ្ងៃស្អែកបានវិញនេះជាជីវិត។ ផ្ទុយមកវិញ ត្រូវខិតខំជាថ្មី ប្រសិនចង់បានជោគថ្មីលើការប្រកួតបន្ទាប់។
៣ ថែរក្សាសុខភាពជាជំហានជោគជ័យពាក់កណ្តាល

នៅពេលយើងនៅក្មេងរាងកាយរបស់យើងបត់បែនបានល្អ ដូចជាគ្មានអ្វីអាចប៉ះពាល់ដល់យើងហើយយើងមិនអាចទទួលបានទេមិនថាបេសកកម្មជិះឡានជិត១០ម៉ោង ឡើងភ្នំឡើងដើមឈើ។ល។ ទោះយ៉ាងណាក៏ដោយនៅពេលដែលយើងចម្រើនវ័យ ពិធីជប់លៀង ការផឹកស្រា ជក់បារី និងការញ៉ាំអាហាររសឆ្ងាញ់ត្រូវមានវិន័យឡើងវិញ ហើយបុគ្គលណាឡកលើយរឿងនេះ នឹងមិនបានជោគជ័យក្នុងជីវិតឡើយ ទោះបីជាមានការងារធំដុំប៉ុនណា។ ចាប់ផ្តើមអភិវឌ្ឍទម្លាប់ល្អនៅពេលតាំងពីនៅក្មេងនិងមានសុខភាពល្អដល់អនាគតជីវិតទាំងមូលបាន។ ពិនិត្យសុខភាពឱ្យបានទៀងទាត់ រក្សាសុខភាពមាត់ធ្មេញ ដើម្បីការពារបញ្ហានៅថ្ងៃក្រោយ។ ចេះសង្រួមចិត្តមិនភ្លើតភ្លើននិងឱជារសដែលជាគ្រឿងសម្រាប់មនុស្សបរាជ័យដែលបណ្តោយខ្លួន។ មនុស្សយើងមិនមែនរស់ជាមួយរសអាហារទេរសជាមួយកាឡូរីនិងគំនិតដែលមានសុខភាពល្អ។ ប្រសិនរាងកាយយើងមិនល្អតើបានគំនិតល្អពីណាមក?
ប្រែសម្រួល៖ ហាណា
ប្រភព៖ LiveYour Life
ចុចអាន៖ រៀនបានច្រើនយ៉ាងណា បើនៅមានចំណុចទាំងនេះជីវិតពិបាកធានាក្តីសុខណាស់
ចុចអាន៖ ជីវិតគឺជាវិថីស្វែងរកបទពិសោធន៍ កុំនៅមួយកន្លែងអ្នកនឹងខាតបង់វេលា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


