ព័ត៌មានជាតិ
សមត្ថកិច្ចបន្តបង្រ្កាបល្បែងស៊ីសង ខណៈពេលចុងក្រោយនេះ ថយចុះគួរឱ្យកត់សម្គាល់
សមត្ថកិច្ចនៅតែបន្តបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ខណៈក្នុងរយៈពេលចុងក្រោយនេះ ករណីល្បែងស៊ីសងថយចុះគួរឱ្យកត់សម្គាល់។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ករណីល្បែងស៊ីសងនៅទូទាំងប្រទេស មានមិនដល់១០ករណីនោះឡើយ។

ការថយចុះនេះ បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គឺដោយសារការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ជំរុញឱ្យផ្នែកពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ បង្កើននូវការអប់រំផ្សព្វផ្សាយគ្រប់រូបភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបករណីល្បែងសុីសងខុសច្បាប់។
លោក ថា ជាប្រការមិនអាចមើលរំលងបាន គឺការយកចិត្តទុកដាក់បំពេញតួនាទី និងទទួលអនុវត្តបទបញ្ជាប្រកបដោយឆន្ទៈរបស់អាជ្ញាធរ និងកងកម្លាំងនៅតាមមូលដ្ឋាន ដែលក្នុងនោះ ក៏មានការរួមចំណែកល្បាត និងផ្ដល់ព័ត៌មានពីក្រុមប្រជាការពារផងដែរ។

តាមការគូសបញ្ជាក់របស់អ្នកនាំពាក្យ ការដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ ជាការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំ បញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន រួមទាំងនគរបាលជាតិ យកចិត្តទុកដាក់អនុវត្ត ចាប់តាំងពីដើមនីតិកាលទី៧។
សឹងតែគ្រប់វេទិកាសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកប្រមុខក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋកុំលេងល្បែងស៊ីសង ទាំងល្បែងកន្ទុយលេខ បៀ អាប៉ោង ជល់មាន់ និងល្បែងភ្នាល់ផ្សេងៗ ពីព្រោះទង្វើនេះមិនត្រឹមតែខាតបង់ទ្រព្យសម្បត្តិនោះទេ វាក៏នាំឱ្យខាតពេលវេលា បាត់សុភមង្គលគ្រួសារ និងនាំឱ្យមានអំពើលួច ឆក់ ប្លន់ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា១ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី


