Connect with us

ជីវិតកម្សាន្ដ

ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា

បានផុស

នៅ

អតីតប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ធលក្ខិណា បានសម្តែងការហួសចិត្តនិងព្រមានត្រៀមវិធានកាតផ្លូវច្បាប់ ចំពោះតារាចម្រៀងស្រីជំនាន់ក្រោយម្នាក់ បន្ទាប់ពីអ្នកទាំង២ បានប៉ះពារពាក្យសម្តីគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក។

តារាចម្រៀងស្រីវ័យក្មេងដែលកំពុងផ្ទុះពាក្យសម្តីឆ្លើយឆ្លងគ្នា ជាមួយតារាសម្តែង អ្នកនាងចន ច័ន្ធលក្ខិណា ព្រមានត្រៀមប្តឹងនោះ ត្រូវបានគេស្គាល់ឈ្មោះគឺតារាស្រី ទិត្យ សុធារី ខណ:សង្គ្រាមពា ក្យសម្តីនេះកំពុងតែឆ្លើយឆ្លងគ្នាបង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រ។

តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញខ្លឹមសារភ្ជាប់ Screen Short ដូច្នេះថា “ចាំបុណ្យប្អូនសីហា ចប់…កុំឱ្យកំពប់បុណ្យ ឥឡូវកំពុកាន់ទុក្ខ សំខាន់ខ្ញុំស្គាល់ account ខ្ញុំ ទោះអ្នកឯង ScreenShort ពាក់កណ្តាលក៏ដោយ”។

ជាមួយគ្នានឹងប្រតិកម្មរបស់តារាជើងចាស់ ចន ច័ន្ទលក្ខិណា គេសង្កេតឃើញមានការចូលទៅខមិនឆ្លើយឆងដាក់គ្នារវាងភាគីទាំងពីរ ខណ:តារាចម្រៀង ទិត្យ សុធារី ហាក់មិនខ្លាចចំពោះការព្រមានផ្លូវច្បាប់ពីសំណាក់តារាចម្រៀងរៀមច្បងអ្នកនាង ចន ច័ន្ទលក្ខិណា នោះឡើយ។

ទោះបីជាយ៉ាងណាអ្នកគាំទ្រនិង ទស្សនិកជនរងចាំមើលថាសង្គ្រាមពាក្យសម្តីរវាងតារាសម្តែងរៀមច្បង ចន ច័ន្ទលក្ខិណា និងតារាចម្រៀង ទិត្យ សុធារី នឹងមានដំណោះស្រាយយ៉ាងណា?ខណ:អ្នកទាំង២ប្រ កាន់យកត្រូវរៀងៗខ្លួន៕ អត្ថបទ៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម