ព័ត៌មានអន្ដរជាតិ
ឥណ្ឌាជម្លៀសមនុស្សរាប់សែននាក់ និងបិទសាលារៀន ខណៈព្យុះត្រូពិចជិតមកដល់
អាជ្ញាធរឥណ្ឌាបានប្រកាសបិទសាលារៀន ជម្លៀសមនុស្សរាប់សែននាក់ និងលុបចោលជើងរថភ្លើងនៅក្នុងផ្នែកខ្លះនៃប្រទេស ខណៈដែលក្រុមជួយសង្គ្រោះបានត្រៀមលក្ខណៈ ទប់ទល់នឹងព្យុះត្រូពិចដែលបក់បោកនៅឈូងសមុទ្រ Bengal។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៥ខែតុលានេះ។

ព្យុះត្រូពិច Dana ត្រូវបានគេរំពឹងថា នឹងវិវត្តិលឿនខ្លាំង ដោយនាំមកនូវខ្យល់បក់ពី១០០-១១០គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្លាំងខ្យល់បក់រហូតដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសឥណ្ឌា នៅព្រឹកថ្ងៃសុក្រនេះ។ បើយោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា។
ព្យុះនេះនឹងប៉ះពាល់ដល់ផ្នែកភាគច្រើននៃរដ្ឋ Odisha ភាគខាងកើត ដែលជុំរុញឲ្យអាជ្ញាធរ បានបិទសាលារៀន លុបចោលរថភ្លើងជាង ២០០ជើង ផ្អាកជើងហោះហើរ និងព្រមានអ្នកនេសាទកុំឱ្យចេញទៅសមុទ្រ។
យោងតាមមន្ដ្រីនៅ Odisha លោក Mohan Charan Majhi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Press Trust of India ថា មនុស្សប្រហែល ៣០០០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ងាយរងគ្រោះ ខណៈអ្នកស្រុកចំនួន៣ទំនងជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរគ្រោងជម្លៀសមនុស្សជាង១លាននាក់ចេញពីស្រុកចំនួន១៤បន្ថែមទៀត។
ក្រុមជំនួយ និងក្រុមសង្គ្រោះជាច្រើនក៏ត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋ ដែលងាយនឹងកើតមានព្យុះស៊ីក្លូន និងខ្យល់ព្យុះខ្លាំងផងដែរដោយរដ្ឋាភិបាលបានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីឆ្លើយតបនឹងស្ថានការណ៍នេះ។

គួរបញ្ជាក់ថាឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា ងាយនឹងកើតមានព្យុះស៊ីក្លូនជាយូរមកហើយ ប៉ុន្តែចំនួនព្យុះខ្លាំងកំពុងកើនឡើងនៅតាមឆ្នេរសមុទ្ររបស់ប្រទេសនេះបន្ថែមទៀត។ កាលពីឆ្នាំមុនគឺជារដូវព្យុះស៊ីក្លូនដ៏សាហាវបំផុតរបស់ប្រទេសឥណ្ឌាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានសម្លាប់មនុស្សចំនួន ៥២៣ នាក់ និងបានធ្វើឱ្យខាតបង់ទឹកប្រមាណ២.៥ពាន់លានដុល្លារ។
ស្របពេលជាមួយគ្នានេះអ្នកវិទ្យាសាស្ត្រអាកាសធាតុថា ព្យុះខ្លាំងកំពុងកើតមានញឹកញាប់នៅអាស៊ីខាងត្បូង ខណៈការឡើងកំដៅផែនដីដែលជំរុញដោយឧស្ម័នកំដៅភពផែនដីបានធ្វើឱ្យពួកវាកាន់តែធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបាន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


