ព័ត៌មានជាតិ
ទូតអឺរ៉ុប៖ អឺរ៉ុបគឺជាគោលដៅបន្តការសិក្សាដ៏ពេញនិយម និងផ្តល់ជូននូវការអប់រំកម្រិតខ្ពស់
លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU)ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា អឺរ៉ុបគឺជាគោលដៅបន្តការសិក្សាដ៏ពេញនិយមមួយដែលមានសាកលវិទ្យាល័យជាច្រើនផ្តល់ជូននូវការអប់រំកម្រិតខ្ពស់សមស្រប
នឹងតម្លៃ ផ្តល់សញ្ញាបត្រដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងការរស់នៅពោរពេញទៅដោយអរិយធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងភូមិសាស្ត្រដ៏ស្រស់ស្អាត។

ថ្លែងបើកសម្ពោធកម្មវិធី «ពិព័រណ៍សិក្សានៅអឺរ៉ុប» លើកទី៣រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែតុលា នៅ Factory ភ្នំពេញ លោកឯកអគ្គរដ្ឋទូតបានបន្តថា ការទស្សនាពិព័រណ៍នេះ នឹងជួយឱ្យសិស្សនិស្សិត អ្នកអាណាព្យាបាលរបស់ពួកគេអាចស្វែងយល់ពីឱកាសផ្សេងៗ ដែលសាកលវិទ្យាល័យអឺរ៉ុបផ្តល់ជូន ជាពិសេសគឺ ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅរដ្ឋជាច្រើននៅក្នុងសហភាពអឺរ៉ុប។
ពិព័រណ៍សិក្សានេះនឹងផ្តល់ឱកាសដល់សិស្សនិស្សិតស្វែងយល់ពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាជាច្រើនមកពីទូទាំងទ្វីបអឺរ៉ុប
រួមមាន ប្រទេសបែលហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធី Erasmus+ របស់គណៈកម្មការអឺរ៉ុប។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា សូមលើកទឹកចិត្តឱ្យសិស្សនិស្សិតកម្ពុជាចូលរួមស្វែងយល់ពីឱកាសទៅបន្តការសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីសិក្សាជំនាញដែលខ្លួនស្រឡាញ់ ពង្រឹងសមត្ថភាពបង្កើនសក្តានុពល ឈោងចាប់អាជីពការងារក្នុងក្តីស្រមៃ និងកសាងអនាគតដ៏ភ្លឺស្វាង
ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការសិក្សានៅអឺរ៉ុបមិនត្រឹមតែទទួលបាននូវចំណេះដឹង និងបទពិសោធន៍សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់ពីភាពចម្រុះនៃទ្វីប វប្បធម៌ និងរបៀបរស់នៅបែបអឺរ៉ុបផងដែរជាពិសេសគឺបែបផែននៃការរស់នៅដែលផ្សារភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ។

គួរបញ្ជាក់ដែរថា សហភាពអឺរ៉ុប គឺជាស្ថាប័នផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងធំបំផុតគាំទ្រដល់វិស័យអប់រំនៅក្នុងប្រ
ទេសកម្ពុជា ហើយរដ្ឋជាសមាជិកសហភាពអឺរ៉ុបបានវិនិយោគលើកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់វិស័យអប់រំយ៉ាងច្រើននៅទូទាំងសកលលោក៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


