សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើងលើបង្គោល ៣ ទីតាំងផ្សេងគ្នា ក្នុងខណ្ឌបឹងកេងកង
បង្គោលភ្លើងចំនួន ៣ ទីតាំងផ្សេងគ្នា ក្នុងខណ្ឌបឹងកេងកង ត្រូវបានឆ្លងចរន្តឆេះចេញជាផ្កាភ្លើងយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ និងក្រុមរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ០៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ៩៥ និងផ្លូវលូ ១០៥ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ដោយមានភ្លៀងធ្លាក់មួយមេស្របពេលដែលមេឃរលឹមស្រិចៗ ក៏ស្រាប់តែឮសូរសំឡេងផ្ទុះ ហើយពួកគាត់ចេញមកមើល ក៏ឃើញបង្គោលទល់មុខប៉ុស្តិ៍នគរបាលបឹងកេងកង ២ នៅផ្លូវ ៩៥ ឆាបឆេះចេញជាផ្កាភ្លើងសន្ធោសន្ធៅចំនួន ២ កន្លែងជាប់គ្នា។ ពេលនោះដែរ ឃើញស្ថានភាពបែបនេះ ប្រជាពលរដ្ឋក៏បាននាំគ្នាអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ក៏ស្រាប់តែមាន ១ ករណីទៀត ទុស្សេឆាបឆេះខ្លាំងដូចគ្នា គឺនៅចំណុចផ្លូវលូ ១០៥ ជិតនឹងវិទ្យាល័យយុគន្ធរ ក្នុងមូលដ្ឋានបឹងកេងកង ២ ដូចគ្នាទើបពួកគាត់រាយការណ៍ជូនទៅខាងកម្លាំងសមត្ថកិច្ចចេញរថយន្តអន្តរាគមន៍របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញចំនួន ២ គ្រឿង ដោយមួយគ្រឿងមកធ្វើការបាញ់ពន្លត់នៅផ្លូវ ៩៥ និងមួយគ្រឿងទៀតបាញ់ពន្លត់នៅផ្លូវលូ ១០៥ រហូតដល់ម៉ោង ១២ និង ៣០ ថ្ងៃដដែល ទើបភ្លើងរលត់ទៅវិញជាស្ថាពរផងដែរ។

ដោយឡែកសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យខាងលើនេះ មិនបង្កឱ្យមានការរីករាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ឬក៏មានមនុស្សគ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតខ្សែភ្លើង ខ្សែអុបទិក និងប្រអប់ភ្លើងអស់មួយចំនួនធំតែប៉ុណ្ណោះ៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


